ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ ក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ដោយសារការងើបឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិក ស្របពេលដែលមានការព្រួយបារម្ភថា ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកនឹងធ្វើឱ្យអត្រាអតិផរណាកើនឡើង។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១៩ភាគរយដល់២៩៣៣,២១ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៣៤ភាគរយដល់២.៩៤៦ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤២នាទីព្រឹក។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៧,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងបន្តរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៩ ខែមីនាខាងមុខ។