ដោយ៖ ដួង ចន្ទ្រា
ភ្នំពេញ៖ ក្រុមហ៊ុន TV STAR បានសម្រេចវិនិយោគ១០លានដុល្លារ សាងសង់គម្រោងផ្ទះល្វែងវីឡាទំនើបដំបូងបង្អស់នៅកម្ពុជា និងគ្រោងបញ្ចប់ក្នុងរយៈពេល១៦ខែ។
អគ្គនាយកក្រុមហ៊ុន TV STAR លោកសាំង វាសនាបានថ្លែងក្នុងឱកាសបើកសម្ពោធលក់គម្រោងផ្ទះល្វែងវីឡាទំនើបនាព្រឹកថ្ងៃទី១១ ខែធ្នូឆ្នាំ២០១៧ថា ក្រុមហ៊ុន TV STAR នឹងសាងសង់ផ្ទះល្វែងបែបវីឡាទំនើបចំនួន៨៩ល្វែង និងចែកចេញជា៣ប្រភេទផ្សេងគ្នា។លោកបន្ថែមថា ផ្ទះល្វែងបែបវីឡាប្រណីតនេះ មានងតម្លៃចាប់ពី៦ម៉ឺនដុល្លារអាមេរិកឡើង នឹងទទួលបានផ្ទះប្រណីត ដែលមានទីតាំងនៅក្បែរទីប្រជុំជន និងមានការតុបតែងខាងក្នុងជាលក្ខណៈផ្ទះវីឡាបំពាក់ ដោយសំភារៈទំនើបៗបែបលំដាប់ផ្កាយ ទាំងគុណភាពសំណង់ និងគុណភាពទឹកថ្នាំ សុទ្ធតែមានស្តង់ដាគុណភាពខ្ពស់ និងទទួលបានប្លង់រឹងផងដែរ។ គំរោងនេះស្ថិតក្នុងសង្កាត់ទួលពង្រ ខ័ណ្ឌដង្កោ ក្រុងភ្នំពេញ។
-->
លោក វេង ស៊ីគួរទីប្រឹក្សាជាន់ខ្ពស់ TV STAR បានបញ្ជាក់បន្ថែមថា ផ្ទះល្វែងវីឡាទំនើបនេះធ្វើឡើងសម្រាប់អតិថិជនគោលដៅ ដែលមានកម្រិតជីវភាពមធ្យម ទៅកាន់អតិថិជនមានជីវភាពធូរធារ និងសម្រាប់អ្នកមានប្រាក់ចំណូល ចាប់ពីចន្លោះ៦០០ដុល្លារឡើងទៅ ជាលក្ខណៈគ្រួសារ អាជីវករ អ្នកធ្វើការក្នុងការិយាល័យជាដើម។ លោកបន្ថែមថា អតិថិជនអាចទទួលបានទំនុកចិត្តខ្ពស់ពីក្រុមហ៊ុន TV STAR ដោយក្រុមហ៊ុនធានាជូននូវគុណភាព និងប្លង់រឹងស្របតាមផ្លូវច្បាប់ផងដែរ ហើយគិតត្រឹមមកដល់ពេលនេះ ផ្ទះល្វែងវីឡាទំនើបលក់បានចំនួន៤០ល្វែង។ វាជាជោគជ័យមួយហួសពីការរំពឹងទុក។
លោក អោម សេងបូរ៉ា ជាស្ថាបនិក CEO Master Club និងជាដៃគូរសហការរបស់លំនៅដ្ឋាន ផ្ទះល្វែងវីឡាទំនើប TV STAR ក៏បានបញ្ជាក់បន្ថែមថា ផ្ទះល្វែងវីឡាទំនើបនេះ រូបរាងខាងក្រៅជាផ្ទះល្វែង ហើយខាងក្នុងមានលក្ខណៈជាស ណ្ឋាគារលំដាប់ផ្កាយ ដែលផ្ដល់នូវការពេញចិត្តចំពោះអតិថិជន។ លោកបន្តថា ផ្ទះល្វែងវីឡាទំនើបនេះ នឹងនាំមុខគេ និងជាគំរូផងដែរ៕