សម្តេចធិបតីបង្កើតពាក្យស្លោកថ្មី “ទេសចរណ៍រស់ក្នុងសុខសន្តិភាព”

0

ដោយៈ

  គង់ សូរិយា

ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តអំពាវនាវឱ្យរួមគ្នាបន្តរក្សាវត្តមានជាអចិន្ត្រៃយ៍​នៃសុខសន្តិភាព ដែលកម្ពុជារកបាន​ដោយលំបាក តាមរយៈការដាក់ចេញនូវ​គោល​នយោ​បាយ​ឈ្នះ- ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា។

សម្តេចបញ្ជាក់ថា “គ្មានសន្តិភាព គ្មានការអភិវឌ្ឍ ហើយក៏គ្មានទេសចរណ៍ ដែលយើងបាន​ឃើញ​ច្បាស់អំពីបញ្ហានេះ នៅតាមបណ្ដាប្រទេសមួយចំនួនក្នុងពិភពលោក”។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីកក្នុងពិធីបិទសន្និបាតការងារក្រសួងទេសចរណ៍នាល្ងាចថ្ងៃទី២៧ កុម្ភៈនេះ។

សម្តេចបានដាក់ចេញនូវពាក្យស្លោកថ្មី “ទេសចរណ៍​រីកលូតលាស់​ក្នុងសន្តិភាព” បន្ថែមពីលើពាក្យដែលរាជរដ្ឋាភិបាលអាណត្តិកន្លង ​មកបាន​ដាក់ចេញ គឺ “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្ន ដើម្បីទេសចរណ៍”។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែង​គាំទ្រការលើកឡើងរបស់លោក ហួត ហាក់ គឺ “ប្រជាពលរដ្ឋម្នាក់ជាអ្នកផ្សព្វផ្សាយទេស​ចរណ៍កម្ពុជាម្នាក់” និងអំពាវនាវឱ្យមានការចូលរួម ក្នុងការផ្សព្វ​ផ្សាយទេសចរណ៍កម្ពុជា ឱ្យមានភាពសកម្មផុសផុលតាមគ្រប់រូបភាព។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យរួមគ្នាផ្សព្វផ្សាយពីភាពស្រស់ស្អាតរបស់កម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសគាំទ្រការ​ដាក់​ចេញរបស់ក្រសួងទេស​ចរណ៍​នូវយុទ្ធនាការ “រដូវកាលបៃតង” (Green Season) ជំនួសឱ្យពាក្យ “រដូវកាលភ្ញៀវតិច” (Low Season) ដែលអង្គសន្និបាតបានលើកឡើង ដើម្បីពង្រាយនូវរបាយភ្ញៀវទេសចរឱ្យបានគ្រប់ខែ បើទោះបីជារដូវកាលភ្ញៀវតិច (Low Season) ជានិន្នាការសកលក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here