ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងថា នៅពេលព្រលានយន្តហោះអន្តរជាតិតេជោ បើកដំណើរការ ចំនួនប្រជាពលរដ្ឋនៅខេត្តកណ្តាលនឹងកើនឡើង ដែលបច្ចុប្បន្នមួយផ្នែកនៃខេត្តកណ្តាល បានកាត់ចូលរាជធានីភ្នំពេញ។
សម្តេចបានថ្លែងក្នុងពិធី បើកសម្ភោធឲ្យប្រើប្រាស់ជាផ្លូវការ នៅស្ពានអាកាសមរតកតេជោ កាលពីព្រឹកថ្ងៃទី៧ មេសាថា សម្តេចរំពឹងខេត្តកណ្តាល នឹងមានប្រជាពលរដ្ឋកើនឡើងបន្ថែមទៀត នៅពេលព្រលានយន្តហោះធ្វើរួច ហើយនៅពេលធ្វើរួច នឹងមានតំបន់សេដ្ឋកិច្ច ពិសេស តំបន់ឧស្សាហកម្ម និងតំបន់ភស្តុរភារកម្មកើនឡើងថែមទៀត។