ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមមន្រ្តី និងអ្នកជំនាញជប៉ុនបានបើកកិច្ចប្រជុំស្តីពីការពិនិត្យពិភាក្សាលើលក្ខខណ្ឌយោង (Term of Reference) សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងកែលម្អកំណាត់ផ្លូវជាតិលេខ១ និងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គ។
កិច្ចប្រជុំកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ កន្លងមកមានការចូលរួមពីលោកឈឹម ផល្លាមន្រ្តីបង្គោលគម្រោងបានដឹកនាំ មន្រ្តីគម្រោងចូលរួមកិច្ចប្រជុំ ស្តីពីការពិនិត្យពិភាក្សាលើលក្ខខណ្ឌយោង (Term of Reference) សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងកែលម្អកំណាត់ផ្លូវជាតិលេខ១ និងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គ។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោកប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពី តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA) ផងដែរ។
ក្នុងកិច្ចប្រជុំនេះបានពិភាក្សា លើការសិក្សាការពង្រីកកំណាត់ផ្លូវជាតិលេខ១ ប្រវែង៥២,៨គីឡូម៉ែត្រម៉ែត្រ និងគម្រោងសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គ (សាងសង់ស្ពាន និងផ្លូវតភា្ជប់ស្ពាន)៕