ដោយ គង់ សូរិយា
ភ្នំពេញ៖ ស្របពេលទីផ្សារអចលនទ្រព្យកាន់តែរីកចម្រើន ការវិនិយោគកើនឡើង ហានិភ័យក៏កើតមានព្រមគ្នាផងដែរ ហេតុនេះក្នុងបរិបទប្រកួតប្រជែងកាន់តែតានតឹងនេះ អ្នកជំនាញក្នុងវិស័យនេះបានលើកអនុសាសន៍មួយចំនួន ដើម្បីអាចឈរជើងរ៉ឹងមាំក្នុងវិស័យនេះ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី១៩ មេសាកន្លងមកថា នៅពេលក្រុមហ៊ុនអចលនទ្រព្យកើនឡើង ការវិនិយោគកើនឡើង ធ្វើឲ្យការប្រកួតប្រជែងក៏កើនឡើង ហើយហានិភ័យក៏មានចំពោះមុខផងដែរ ហេតុនេះអ្នកវិនិយោគឬអ្នកធ្វើការពាក់ព័ន្ធក្នុងវិស័យនេះ ត្រូវមានមូលដ្ឋានគ្រឹះសំខាន់ចំនួន៤ ដូចជា ត្រូវមានចំណេះដឹង បទពិសោធន៍ច្រើនមុន ដើម្បីទទួលបានលទ្ឋផលរំពឹងទុកខ្ពស់ជាងមុន ទី២ ពេលមានបញ្ហា ការស្វែងរកអ្នកជំនាញជារឿងដែលត្រូវធ្វើជាចាំបាច់ ដោយសារអ្នកជំនាញមានបទពិសោធន៍ និងបណ្តាញច្រើនជាង។