ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយពីបានធ្លាក់ថ្លៃចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល១សប្តាហ៍កាលពីថ្ងៃពុធម្សិលមិញ ស្របពេលមានសញ្ញាសុទិដ្ឋិនិយមជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន។
តួយ៉ាង តម្លៃមាស Spot Gold បានកើនឡើង១,២៥ភាគរយដល់ត្រឹម៣៣២៨,៥២ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានកើនឡើង១,៣៣ភាគរយដល់៣៣៣៧,៩០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៥៣នាទីព្រឹក។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៥៥,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។