ដោយៈ គង់ សូរិយា
ជប៉ុនៈ អនុវត្តន៍នូវគោលនយោបាយគោះទ្វារអ្នកវិនិយោគ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុនជាច្រើន ដើម្បីជម្រុញពួកគេពីកាលានុវត្តន៍ភាពវិនិយោគនៅកម្ពុជា។
តោះបីហត់នឿយក្នុងការធ្វើដំណើរ ប៉ុន្តែនាយករដ្ឋមន្រ្តីវ័យក្មេងពោរពេញដោយថាមពល និងទេពកោសល្យរូបនេះ បានឆ្លៀតពេលវេលាដ៏មានតម្លៃ ដើម្បីជួបជជែកពិភាក្សា និងបង្ហាញពីឱកាសមាសរបស់កម្ពុជា ដែលអ្នកធុរកិច្ចអន្តរជាតិអាចរកផលចំណេញបាន ពីកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ គោលនយោបាយលើកទឹកចិត្តជាច្រើន រួមទាំងការរីកចម្រើសេដ្ឋកិច្ចប្រកបដោយភាពធន់។
-->

ជាក់ស្តែងសម្តេចធិបតីបានជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំក្រុមហ៊ុន MMAG Holdings Berhad និង ក្រុមហ៊ុន NexG Berhad បង្ហាញបំណងស្វែករកឱកាសវិនិយោគលើវិស័យឌីជីថលនៅកម្ពុជា។ សម្តេចធិបតី ក៏បានអនុញ្ញាត្តឲ្យលោក YOSHIHISA Kainuma ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Minebea Mitsumi Inc. ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។
សម្តេចធិបតីក៏បានអនុញ្ញាត្តឲ្យលោក MAEDA Tadashi ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Japan Bank for International Cooperation (JBIC) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ។ សម្តេចធិបតីក៏បានអនុញ្ញាត្តឲ្យលោកប្រធានសមាគមកម្ពុជា-ជប៉ុន ដាក់ចេញផែនការសកម្មភាពបន្ថែមដើម្បីជំរុញការវិនិយោគនៅកម្ពុជា។ លើសពីនេះ សម្តេចធិបតីក៏បានអនុញ្ញាត្តឲ្យថ្នាក់ដឹកនាំអង្គការ School Aid Japan គ្រោងជួយសាងសង់អាគារសិក្សានៅកម្ពុជាចំនួន ២០ខ្នងក្នុងមួយឆ្នាំជាដើម៕
