ដោយ៖ គង់ សូរីយា
ភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគបុរីអ័រគីដេ បានសម្រេចរៀបចំលក់ផ្ទះវីឡាភ្លោះ ក្នុងគំរោងសាគូរ៉ាថ្មី ជាមួយតំលៃសមរម្យ ឆ្លើយតមតាមការចង់បានរបស់អតិថិជន។
យោងតាមសេចក្តីប្រកាសព៌តមានរបស់បុរីអ័រគីដេ បានឲ្យដឹងនាព្រឹកថ្ងៃទី១៣ ធ្នូនេះថា គម្រោងអ័រគីដេវីឡា ដឹបូតានិចស៊ីធី បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន ពីព្រោះគម្រោងមួយនេះស្ថិតក្នុងតំបន់ជ្រោយចង្វារ ដែលត្រូវបានរៀបចំឡើងនៅលើផ្ទៃដីជាង160ហិចតា រួមមានសាលារៀនខ្នាតអន្តរជាតិផ្សារទំនើបធំៗ អមដោយសួនធម្មជាតិប៊ូតានិចយ៉ាងធំ ដែលពុំធ្លាប់មាននៅក្នុងរាជធានីភ្នំពេញ ជាមួយផ្ទះវីឡាគ្រប់ប្រភេទដូចជា វីឡាកូនកាត់ វីឡាភ្លោះ វីឡាទោល ផ្ទះប្រកបអាជីវកម្ម និងដីឡូត៍ផងដែរ ដែលកំពុងមានការអភិវឌ្ឍន៍ខ្លាំងនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ នៅជុំវិញគម្រោងនេះ ព័ទ្ធទៅដោយគម្រោងទីក្រុងរណបធំៗដូចជា គម្រោងទីក្រុងរណបជ្រោយចង្វារ និងគម្រោងទីក្រុងរណបរបស់ក្រុមហ៊ុន LYP Group ផងដែរ ពិសេសស្ថិតនៅអមសងខាងទន្លេមេគង្គ និងទន្លេសាបទៀតផង។






