ទីផ្សារអចលនទ្រព្យរបស់ទីក្រុងអាប៊ុយដាប៊ីមានសន្ទុះរីកចម្រើនយ៉ាងលឿន ស្របពេលមានកំណើនអ្នកវិនិយោគមកពីអង់គ្លេស និងអាមេរិក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យលំដាប់ខ្ពស់របស់ទីក្រុងអាប៊ុយដាប៊ី (Abu Dhabi) នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួមកំពុងសម្រេចបានសន្ទុះកំណើនយ៉ាងឆាប់រហ័សនៅឆ្នាំ២០២៥នេះ ដោយក្លាយជាតួអង្គសំខាន់ក្នុងទីផ្សារអចលនទ្រព្យក្នុងតំបន់។

ក្នុងរយៈពេលត្រឹមតែ៤ខែដំបូងនៃឆ្នាំ២០២៥នេះ ការលក់អចលនទ្រព្យក្នុងទីក្រុងអាប៊ុយដាប៊ី ដែលមានតម្លៃចាប់ពី៧លាន dirham(ប្រមាណ១,៩លានដុល្លារ)បានកើនឡើងដល់ទំហំទឹកប្រាក់សរុប៦,៣ពាន់លានdirham(ប្រមាណ១,៧១ពាន់លានដុល្លារ)។

ទិដ្ឋភាព​ទីផ្សារអចលនទ្រព្យ​របស់​ទីក្រុង Abu Dhabi កំពុង​មានការផ្លាស់ប្តូរនូវ​របៀប​រស់នៅ។ នៅក្នុងឆ្នាំ២០២៥ ទីក្រុងនេះត្រូវបានគេរំពឹងថា នឹងបង្ហាញគម្រោងលំនៅដ្ឋានល្បីៗចំនួន២៥ កើនឡើង៤ដងបើធៀបនឹងឆ្នាំ២០២៤កន្លងទៅ។

តម្រូវការរស់នៅប្រកបដោយប្រណីតភាពទាំងនេះប្រមូលផ្តុំនៅជុំវិញតំបន់ជាប់មាត់ទឹកសំខាន់ៗដូចជាកោះ Saadiyat កោះ Reem និងកោះ Mariahជាដើម។ សហគមន៍លំនៅដ្ឋានទាំងនេះផ្តល់របៀនរស់នៅបែបរមណីយដ្ឋាន ការរស់នៅផ្តោតលើសុខុមាលភាព និងឯកជនភាព។

លំនៅដ្ឋាននៅសហគមន៍ទាំងនេះមានតម្លៃជាមធ្យមចាប់ពី២.៥០០dirham ទៅ៤.០០០dirham(ប្រហែល៦៨០,៧ដុល្លារទៅ១.០៩០ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Gulf News។

ជាមួយគ្នានេះ កត្តាប្រជាសាស្រ្តរបស់វិនិយោគិនក៏ប្រែប្រួលផងដែរ។ កាលពីដើមឆ្នាំ២០២៤ បណ្តាអ្នកវិនិយោគរុស្ស៊ីឈរលើកំពូលតារាង។ ប៉ុន្តែ នៅឆ្នាំ២០២៥នេះ គេសង្កេតឃើញកំណើននៃការទិញថដោយបណ្តាអ្នកវិនិយោគមកពីប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិក។

យោងតាមភ្នាក់ងារអចលនទ្រព្យ Metropolitan Capital Real Estate (MCRE) បានឱ្យដឹងថា ចំនួនជិត៥០ភាគរយនៃចំនួនអ្នកទិញថ្មីៗទាំងអស់ជាអ្នកទិញក្នុងគោលបំណងរស់នៅរយៈពេលវែង ដោយឆ្លុះបញ្ចាំងអំពីកើនឡើងនូវទំនុកចិត្តលើមូលដ្ឋានគ្រឹះនៃទីផ្សារអចលនទ្រព្យរបស់ទីក្រុង Abu Dhabi៕

LEAVE A REPLY

Please enter your comment!
Please enter your name here