តើសារព័ត៌មានThe Nationរបស់ថៃចុះផ្សាយអ្វីខ្លះពីកម្ពុជា?

0

ដោយៈ សហសេវិក

    បាងកកៈ សារព័ត៌មានដែលមាននិន្នាការបែបជាតិនិយមរបស់ថៃ The Nationបានចុះផ្សាយពីជំហររបស់កម្ពុជា ដោយហៅសម្តេចតេជោហ៊ុន សែនប្រធានព្រឹទ្ឋសភានៃកម្ពុជាថា “លោក”។

គេហទំព័រ Popertyarea.asia សូមបកប្រែក្រៅផ្លូវការពីការសរសេររបស់សារព័ត៌មានខាងលើថា បណ្តាញព័ត៌មាន Fresh News របស់កម្ពុជា បានចុះផ្សាយនៅថ្ងៃទី១៦ ខែមិថុនានេះថា កម្ពុជាបានអះអាងសារជាថ្មីអំពីជំហរផ្លូវការរបស់ខ្លួន ក្នុងការដោះស្រាយជម្លោះព្រំដែនដែលកំពុងបន្តជាមួយប្រទេសថៃ តាមរយៈយន្តការច្បាប់អន្តរជាតិ គឺតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពាក់ព័ន្ធនឹងការទាមទារត្រួតស៊ីគ្នាជុំវិញតំបន់ត្រីកោណមរកត តាមឿងធំ តាមាន់តូច និងប្រាសាទតាក្របី។

លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​ជំរុញ​សហគមន៍​អន្តរជាតិ ជាពិសេស​អ្នក​ដែល​ស្រឡាញ់​សន្តិភាព និង​បដិសេធ​សង្គ្រាម គាំទ្រ​សំណុំរឿង​ផ្លូវច្បាប់​របស់​កម្ពុជា ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ។

លោក ហ៊ុន សែន ចាត់​ទុក​ចំណាត់​ការ​របស់​ប្រទេស​កម្ពុជា​ថា​មិន​គ្រាន់​តែ​ជា​យុទ្ធសាស្ត្រ​ផ្លូវ​ច្បាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ជំហរ​សីលធម៌​ក្នុង​ការ​ប្រឈម​មុខ​នឹង​ភាព​តានតឹង​ក្នុង​តំបន់។

លោកបានប្រកាសថា “មានតែចោរទេដែលខ្លាចតុលាការ បើគេស្លូតត្រង់ មិនចាំបាច់ខ្លាចយុត្តិធម៌ទេ”។លោកបន្ថែមថា “វិធីសាស្រ្តរបស់កម្ពុជា គឺចាក់ឫសដោយសន្តិភាព និងដំណោះស្រាយស្របច្បាប់ តាមរយៈកិច្ចសន្ទនាទ្វេភាគី និងយន្តការអន្តរជាតិ មិនមែនការប្រឈមមុខគ្នាខាងយោធាទេ”។

លោក ហ៊ុន សែន អំពាវនាវឲ្យប្រទេស ដែលប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ គាំទ្រគំនិតផ្តួចផ្តើមរបស់កម្ពុជា ដោយគូរប្រៀបធៀបករណីអាស៊ានកន្លងមក ដូចជាករណីពាក់ព័ន្ធម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងសិង្ហបុរី ដែលសុទ្ធតែបាននាំជម្លោះទឹកដីនៅចំពោះមុខតុលាការ ICJ៕

LEAVE A REPLY

Please enter your comment!
Please enter your name here