ដោយៈ សហសេវិក
ភ្នំពេញ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) ប្រកាសគាំទ្រយ៉ាងពេញទំហឹង និងជឿជាក់ទាំងស្រុងចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានសម្រេចដាក់ចេញនូវចំណាត់ការបន្ទាន់ក្នុងការដោះស្រាយបញ្ហាព្រំដែន និងការការពារបូរណភាពទឹកដីកម្ពុជា។
ជាពិសេសការអន្តរាគមន៍ ដោយប្រតិបត្តិការយោធានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលកំពុងរងនូវការឈ្លានពានពីសំណាក់បច្ចាមិត្ត ឈ្លានពានទឹកដីបង្កឡើងដោយកងទ័ពថៃ រហូតឈានដល់មានការផ្ទុះអាវុធនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ៕