ដោយៈ សហសេវិក
ភ្នំពេញៈ ឆ្លងចូលថ្ងៃទី២៩ កក្កដាទៅហើយ សម្តេចតេជោហ៊ុន សែនប្រធានព្រឹទ្ឋសភានៃកម្ពុជា មិនទាន់សំរាន្តនៅឡើយ ដោយសម្តេចបានសរសេរសារដ៏ពិសេសមួយ ផ្ញើរជូនចំពោះប្រធានាធិបតីអាមេរិក លោកដូណាល់ ជេ ត្រាំ។
សម្តេចបានសរសេរថា ជាដំបូងខ្ញុំសូមអរគុណចំពោះ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានផ្តួចផ្តើមគំនិតដ៏ប្រពៃបង្កើតឲ្យមានបទឈប់បាញ់ និងសន្តិភាពរវាងកម្ពុជា និងថៃ ដែលគំនិតនេះគឺជាសមិទ្ធផលដ៏អស្ចារ្យ បានជួយសង្រ្គោះជីវិតមនុស្ស យ៉ាងច្រើនទាំងនៅកម្ពុជា និងថៃ។
សម្តេចក៏សូមអរគុណដល់ ឯកឧត្តមនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៉ីម ដែលបានជួយរៀបចំទីកន្លែងកិច្ចប្រជុំ និងបង្កើតឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់នេះ ដែលកិច្ចព្រមព្រៀងឈប់បាញ់ និងសន្តិភាពនេះ កំពុងទទួលបានលទ្ធផលល្អ និងប្រកបដោយប្រសិទ្ធភាព។
សម្តេចបានបញ្ជាក់ទៀតថា “ខ្ញុំក៏សូមអរគុណចំពោះមិត្តចិនដែលបានចូលរួមជួយ និងសូមអរគុណ បណ្តាប្រទេសជាមិត្តទាំងអស់ ដែលបានគាំទ្រនូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងសូមអរគុណប្រជាជនកម្ពុជា និងប្រជាជនថៃ សូមអរគុណចំពោះកងទ័ពកម្ពុជា ព្រមទាំងកងទ័ពថៃ ដែលបានគាំទ្រដល់ដំណើរការសន្តិភាពមួយនេះ”៕
The achievement of the remarkable initiative by His Excellency Donald Trump has saved the lives of tens of thousands of people from the Cambodia–Thailand war.
First of all, I would like to express my gratitude to His Excellency President Donald Trump for his visionary initiative in creating a ceasefire and peace between Cambodia and Thailand. This initiative is a tremendous achievement that has helped save countless lives in both Cambodia and Thailand. I would also like to thank His Excellency Malaysian Prime Minister Anwar Ibrahim, who helped organize the meeting venue and facilitated this ceasefire agreement. This ceasefire and peace agreement is yielding positive and effective results.
I would also like to express my gratitude to our Chinese friends for their support, as well as to all friendly nations that have endorsed this ceasefire agreement. I also wish to thank the people of Cambodia and Thailand, along with both nations’ armed forces, for their steadfast support of this peace process.