អរគុណ៖ មកស្គាល់ប្រទេសអឺរ៉ុបចំនួន១០ ដែលគាំទ្រកម្ពុជាក្នុងជម្លោះជាមួយថៃ

0

(ភ្នំពេញ)៖ ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះបានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់។

ក្រោយកិច្ចប្រជុំជុំវិញបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញបទឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌ ដែលចូលជាធរមាននៅវេលាម៉ោង២៤៖០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ តាំងពីបទឈប់បាញ់ចូលជាធរមាន កម្ពុជាមិនដែលល្មើសម្តងណាឡើយ។

មកដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ មានប្រទេសអឺរ៉ុបចំនួន១០ បានគាំទ្រកម្ពុជាក្នុងជម្លោះជាមួយថៃ រួមមាន៖

*១៖ ព័រទុយហ្កាល់
*២៖ អៀរឡង់
*៣៖ ហ្វាំងឡង់
*៤៖ ន័រវែស
*៥៖ ស៊ុយអែត
*៦៖ អ៉ីតាលី
*៧៖ បារាំង
*៨៖ បែកហ្ស៉ិក
*៩៖ ហូឡង់
*១០៖ ដាណឺម៉ាក។

គួរជម្រាបដែរថា កម្ពុជា និងថៃ ក៏បានឯកភាពគ្នាចំនួន១៣ចំណុច តាមរយៈកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ GBC ដោយមានការចូលរួមសង្កេតការណ៍ពី តំណាងរបស់ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅឯទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ក្នុងចំណុចទី២ គឺភាគីទាំងពីរ ព្រមព្រៀងរក្សាទុកស្ថានភាពទាហានឲ្យនៅទីតាំងបច្ចុប្បន្នដដែល ដោយមិនធ្វើសកម្មភាពបន្ថែមទៀត ដូចដែលបទឈប់បាញ់បានចូលជាធរមាន នៅម៉ោង ២៤៖០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ភាគីទាំងសងខាង ក៏មិនត្រូវមានចលនាទាហានណាមួយទេ រួមទាំងការដើរល្បាតទៅកាន់ទីតាំងរបស់ភាគីម្ខាងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here