ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាអ្នកវិនិយោគនៅតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងចាប់អារម្មណ៍កាន់តែខ្លាំងលើមជ្ឈមណ្ឌលទិន្នន័យ និងទីផ្សារអចលនទ្រព្យផ្នែកដឹកជញ្ជូន។ ប៉ុន្តែ ភាពមិនច្បាស់លាស់នៃបទប្បញ្ញត្តិ និងកង្វះកម្មករជំនាញអាចជះផលប៉ះពាល់ដល់ផលចំណេញត្រឡប់មកវិញ។
យោងតាមការស្ទង់មតិថ្មីមួយបានរកឃើញថា ទីផ្សារអចលនទ្រព្យផ្នែកភស្តុភារ ផ្នែកឧស្សាហកម្ម មជ្ឈមណ្ឌលទិន្នន័យ និងលំនៅដ្ឋានត្រូវបានគេវាយតម្លៃថា ជាទីផ្សារដ៏មានសក្តានុពលសម្រាប់ទាក់ទាញការវិនិយោគ។
លោក Chris Day ប្រធានក្រុមហ៊ុន Vistra Fund Solutions ប្រចាំតំបន់អាសុីប៉ាសុីហ្វិក បានលើកឡើងថា យើងសង្កេតឃើញមានចំណាប់អារម្មណ៍លើការវិនិយោគលើទីផ្សារអចលនទ្រព្យ ដែលមានតម្លៃបន្ថែមខ្ពស់ ជាពិសេសនៅក្នុងផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធផ្ទុកទិន្នន័យ។








