ដោយ គង់ សូរិយា
ភ្នំពេញ៖ ទីប្រឹក្សាសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកសៅ សាខុំបានមានប្រសាសន៍ថា លើពិភពលោកនេះគ្មានក្រុមហ៊ុនណា ដែលផ្តល់អតិថិជនជូន ភ្នាក់ងារលក់ទាំងអស់ទេ គឺ មានតែយើងជាភ្នាក់ងារលក់ទេ ដែលប្រើប្រាស់ជំនាញវិជ្ជាជីវៈ និងក្រមសិលធម៌វិជ្ជាជីវៈដើម្បីបង្កើតភ្ញៀវ។
លោកបានមានប្រសាសន៍ក្នុងវគ្គបណ្តុះបណ្តាលមួយ ដែលបានរៀបចំកាលពីពេលថ្មីៗនេះថា “ខ្ញុំមិនមែនជាគ្រូបង្រៀនទេ តែខ្ញុំជាអ្នកបង្ហាត់ បង្ហាញ និងចែករំលែកចំណេះដឺង និងបទពិសោធន៍ បរាជ័យ និងជោគជ័យជូនអ្នកទាំងអស់គ្នា អ្នកទាំងអស់គ្នា”។លោកបន្តថា “ត្រូវចាំថា មិនមែនអ្នកទាំងអស់គ្នា មិនចេះ មិនដឹង មិនជោគជ័យនោះទេ គឺមកពីអ្នកទាំងអស់គ្នា មិនទាន់ចេះ មិនទាន់ដឹង និងមិនទាន់ជោគជ័យ”។
លោកបន្តថា អ្នកទាំងអស់គ្នាត្រូវចងចាំថា លើពិភពលោកនេះគ្មានគ្រូណាដែលបង្រៀនអ្នកអោយដឺងនិងក្លាយជាមហាសេដ្ឋីទេ គឺមានតែបង្ហាញផ្លូវអោយអ្នកជោគជ័យក្លាយជាមហាសេដ្ឋីប៉ុណ្ណោះ ធ្វើបានឬមិនបានសំខាន់ខ្លួនយើងទេ។
លោកបន្តថា ជាភ្នាក់ងារអចលនវត្ថុ ត្រូវប្រកាន់ខ្ជាប់គោលការណ៍គ្រឺះទាំង5 ចំណុច នៃក្រមសិលធម៌វិជ្ជាជីវៈអោយបានខ្ជាប់ខ្ជួន ដើម្បីកុំអោយអាប់ឱនដល់វិជ្ជាជីវៈ៕