ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ ក្រុមហ៊ុន VTRUST PPRAISAL និង Century21 Cambodia បាននិងកំពុងធ្វើការបង្ហាញរបាយការណ៍ ទាក់ទងនឹងការស្រាវជ្រាវពីការផ្គត់ផ្គង់ និងតម្រូវការខុនដូ រួមនឹងតម្លៃដីធ្លីនាព្រឹកថ្ងៃទី១៥ ធ្នូនេះ។
លោក ហ៊ឹម ស៊ីហា នាយកផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន Vtrust Appraisal បានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលម៉ិញនេះថា នៅព្រឹកថ្ងៃនេះ ក្រុមហ៊ុនទាំងពីរនឹងធ្វើបទបង្ហាញ ពីការស្រាវជ្រាវទាក់ទងនឹងទីផ្សារខុនដូ និងតម្លៃដីធ្លីនៅរាជធានីភ្នំពេញ និងខេត្តចំនួន៦ទៀត ជារបាយការណ៍នៃកាស្រាវជ្រាវប្រចាំឆ្នាំ២០៧ដែលក្រុមហ៊ុន Vtrust Century21 Cambodiaតែងតែធ្វើជាប្រចាំ។