ដោយ: គង់ លាងហួរ
អន្តរជាតិ: ការជួញដូរផ្សារហ៊ុននៅតំបន់អាសុីបានប្រឈមមុខនឹងភាពមិនច្បាស់លាស់នៅព្រឹកថ្ងៃអង្គារនេះ ខណៈសន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) ក្នុងវិស័យផលិតកម្មរបស់ប្រទេសចិនបានស្ថិតក្នុងរង្វង់៤៩,៨ពិន្ទុនៅខែកញ្ញា ក្រោមកម្រិត៥០ពិន្ទុ។នេះមានន័យថា សកម្មភាពផលិតកម្មក្នុងប្រទេសចិនបានធ្លាក់ចុះ។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃចំនួន០,៣ភាគរយ គិតត្រឹមម៉ោង១០:៥៣នាទីព្រឹក។
ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,០៤ភាគរយ ខណៈផ្សារហ៊ុន Topix បានងើបឡើងថ្លៃ០,២១ភាគរយ។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,១ភាគរយ។