
ដោយៈ ម៉ាណា
ភ្នំពេញៈ សម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាតក្រហមកម្ពុជា បានចាត់មន្រ្តីចុះចែកអំណោយដល់ ប្រជាជនរងគ្រោះដោយទឹកជំនន់រហ័ស១.៨៥០គ្រួសារ នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។
ការផ្តល់អំណោយនេះ ឆ្លើយតបតាមតម្រូវការចាំបាច់ និងដើម្បីជួយសម្រាលការលំបាក ដល់ប្រជាជនរងគ្រោះ ដោយទឹកជំនន់រហ័សនាពេលថ្មីៗនេះ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្ដុង្គឧត្តម នៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត នៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានសម្រេចផ្តល់អំណោយមនុស្សធម៌ ជូនប្រជាជនរងគ្រោះចំនួន១.៨៥០គ្រួសារ រស់នៅខេត្តចំនួនពីរនៃភាគឦសានប្រទេសកម្ពុជា គឺខេត្តមណ្ឌលគិរីចំនួន៩៥០គ្រួសារ និងខេត្តរតនគិរីចំនួន៩០០គ្រួសារ។
អំណោយមនុស្សធម៌ខាងលើនេះត្រូវបាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិ តប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តទាំងពីរចុះចែកដល់ប្រជាជនរងគ្រោះទាំង១.៨៥០គ្រួសារ ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២៥៕