ភ្នាក់ងារអចលនទ្រព្យកម្ពុជានឹងមានឱកាសបិទការលក់ បានច្រើនជាងមុនជាមួយកម្មវិធីផ្គូផ្គងទ្រព្យថ្មីមួយនេះ!

0

ដោយ៖ សហការី

ភ្នំពេញ៖  កម្មវិធីផ្គូផ្គងភ្នាក់ងារអចលនទ្រព្យ AgentHub បាននាំមកយុគសម័យថ្មីនៃការទិញលក់អចលនទ្រព្យនៅប្រទេសកម្ពុជាដោយបានដាក់ឲ្យភ្នាក់ងារអចលនទ្រព្យទាំងអស់ប្រើប្រាស់ជាសាធារណៈនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ថ្មីនេះ។

AgentHub ជាកម្មវិធីជំនួយដល់ភ្នាក់ងារអ្នកលក់អចលនវត្ថុកម្ពុជា ដែលត្រូវបានអភិវឌ្ឍឡើងក្នុងគោលបំណង ជួយគ្រប់គ្រងបណ្តុំព័ត៍មានអចលនវត្ថុ និងជាពិសេសគឺផ្គូផ្គងភ្នាក់ងារអ្នកទិញដែលមានតម្រូវការទ្រព្យពិតប្រាកដ ជាមួយភ្នាក់ងារមានទ្រព្យដែលត្រូវគ្នា ដែលការផ្គូផ្គងនេះធ្វើឡើងដោយស្វ័យប្រវត្តិតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត(AI) ដែលបានទទួលការគាំទ្រពីក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំគឺ Google។

កម្មវិធីការបើកឲ្យប្រើប្រាស់ជាសាធារណៈនេះទទួលបានការចូលរួមយ៉ាងកុះករពីសំណាក់អ្នកជំនាញអចលនទ្រព្យជិត២០០នាក់ក្នុងប្រទេសកម្ពុជា ក្នុងនោះក៏មានការគោរពអញ្ញើញចូលរួមជាពិសេសពីលោកឧកញ្ញ៉ា សន សៀប ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា CVEA។

ក្នុងព្រឹត្តិការណ៍នេះផងដែរ AgentHub និង សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)  ក៏បានធ្វើការចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្នុងគោលបំណងជម្រុញការចាប់យកបច្ចេកវិទ្យាថ្មីៗរបស់ AgentHub ដើម្បីបង្កើនប្រសិទ្ធិភាពការងារ និងជម្រុញការសហការលក់រវាងភ្នាក់ងារ និងភ្នាក់ងារ។ កិច្ចសហការដ៏ស្អិតរមួតតាមរយៈអនុស្សរណៈនេះបញ្ជាក់ពីទស្សនៈវិស័យរួមគ្នាដើម្បីលើកកម្ពស់ជំនាញអចលនវត្ថុ និងការប្រកបរបអចលនវត្ថុប្រកបដោយតម្លាភាព និង វិជ្ជាជីវៈ បូករួមនឹងការប្រើប្រាស់ទិន្នន័យ ដែលជាគោលដៅថ្មីនៃចក្ខុវិស័យអភិវឌ្ឍវិស័យអចលនវត្ថុនៃប្រទេសកម្ពុជា។

លោកឧកញ៉ា សន សៀប បានមានប្រសាសន៍ថា៖ «យើងបានគិតគូរសហការជាមួយ AgentHub ដើម្បីចាប់យកបច្ចេកវិទ្យាដែលជួយភ្នាក់ងារអចលនទ្រព្យរក្សាព័ត៌មានអចលនទ្រព្យទុក និងងាយស្រួលរក និងមុខងារសម្រាប់ស្វែងរកអចលនទ្រព្យដែលដូចនឹងតម្រូវការភ្ញៀវដោយស្វ័យប្រវត្តិ។»

ចំណែកនាយកទីផ្សារនៃ AgentHub លោក សារិន សិរីវុឌ្ឍិ មានក៏បានលើកដែរថា៖«តាមរយៈការសហប្រត្តិបត្តការជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា CVEA យើងជឿជាក់ថា AgentHub នឹងជួយការងារ ហើយជួយលើកតម្លៃភ្នាក់ងារអចលនទ្រព្យយើងបានច្រើន ដែលវានឹងជួយដល់វិស័យទាំងមូលផងដែរដោយកាត់បន្ថយរយៈពេលទិញលក់អចលនទ្រព្យនីមួយៗ »។ លោកបន្ថែមថា៖ «AgentHub មិនបង្កើតឡើងដូចកម្មវិធីលក់អចលនទ្រព្យដទៃទៀតទេ  AgentHub គឺជាត្រូវបានបង្កើតឡើងចលនាមួយ រួមផ្គុំសហគមន៍ភ្នាក់ងារអចលនទ្រព្យកម្ពុជាឆ្ពោះទៅរកវិជ្ជាជីវៈ និងការទិញលក់ដែលមានប្រសិទ្ធភាពខ្ពស់»។

គួរបញ្ជាក់ផងដែរថា ក្នុងកម្មវិធីដាក់ឲ្យប្រើប្រាស់ជាសាធារណៈនេះ​ គេក៏បានឃើញការបង្ហាញអំពីគេហទំព័រអចលនទ្រព្យថ្មីមួយឈ្មោះ KHPROPERTYHUB.COM ដែលជាគេហទំព័រផ្សព្វផ្សាយអំពីអចលនទ្រព្យនានាដែលបានបង្ហោះដោយភ្នាក់ងារជាក់លាក់ និងមានការពិនិត្យបញ្ជាក់ត្រឹមត្រូវ ជាទីទុកចិត្តសម្រាប់អតិថិជន ដែលមានបំណងស្វែងរកទិញអចលនទ្រព្យ។

លើសពីនេះ ជាកម្មវិធីពិសេស និងកិច្ចសហការជាមួយសមាគម AgentHub បានប្រកាសផ្តល់ជូននូវក្រេឌីតចំនួន៥០ដុល្លារដល់គ្រប់ភ្នាក់ងារដែលបានចូលរួមកម្មវិធីនេះ និងសមាជិកសមាជិកាសមាគម CVEA ទាំងអស់ផងដែរ រួមទាំងមានការផ្តល់ជូនពិសេសៗជាច្រើនទៀត។

ព្រឹត្តិការណ៍នេះក៏ទទួលបានមានចំណាប់អារម្មណ៍ និងការចូលរួមជាសក្ខីភាពពីវិស័យពាក់ព័ន្ធជាច្រើនដូចជាម្ចាស់គម្រោងអភិវឌ្ឍន៍ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា។ នេះសបញ្ជាក់ថាកម្មវិធីនេះជាព្រឹត្តិការណ៍បច្ចេកវិទ្យាអចលនទ្រព្យធំជាងគេប្រចាំឆ្នាំ២០២៥នេះ និងជាចំណុចរបត់សំខាន់មួយក្នុងការការកសាង ប្រព័ន្ធអេកូឡូស៊ីអចលនទ្រព្យដែលមាន ប្រសិទ្ធភាព តម្លាភាព និងមានសមត្ថភាពកាន់តែទូលំទូលាយ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here