ក្រសួងដែនដីផ្តួចផ្តើមគិតគូពីទីតាំងសក្តានុពលសម្រាប់រៀបចំជាផែបម្រើឲ្យទេសចរណ៍

0
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តួចផ្តើមគិតគូរលើទីតាំងសក្តានុពល ផែទេស​ចរណ៍ និងភស្តុភារកម្ម តាមបណ្តោយដងទន្លេមេគង្គ និងទន្លេសាប។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តួចផ្តើមគិតគូរលើទីតាំងសក្តានុពល ផែទេស​ចរណ៍ និងភស្តុភារកម្ម តាមបណ្តោយដងទន្លេមេគង្គ និងទន្លេសាប។

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តួចផ្តើមគិតគូរលើទីតាំងសក្តានុពល សម្រាប់រៀបចំជាផែបម្រើឱ្យទេស​ចរណ៍ និងភស្តុភារកម្ម តាមបណ្តោយដងទន្លេមេគង្គ និងទន្លេសាប។

ផែនការនេះធ្វើឡើង ឱ្យសមស្របទៅនឹងផែនការប្រើប្រាស់ដី ដោយបានសាកល្បង កំណត់នូវទីតាំងមានសក្តានុពល ដែលអាចរៀបចំជាផែសម្រាប់ភស្តុភារកម្ម ផែសំចតសហគមន៍ និងរៀបចំលំហសាធារណៈ រួមមាន៖ ចំណតសម្រាប់ភ្ញៀវទេសចរណ៍ ផែសម្រាប់ទូកទេសចរណ៍ កន្លែងផ្តល់ព័ត៌មាន តូបលក់ដូរ បន្ទប់ទឹកសាធារណៈ និងកន្លែងអង្គុយសម្រាក សួនច្បារ ផ្លូវជិះកង់ និងផ្លូវថ្មើរជើង និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទៅច្រាំងទន្លេជាដើម។ នេះបើតាមព៌ត៌មាន​ចេញផ្សាយលើផេកបណ្តាញទំនាក់ទំនងសង្គម របស់ក្រសួងរៀបចំដែនដី នគរូបនីយក​ម្ម និងសំណង់។

កិច្ចប្រជុំពិភាក្សាលើការងារនេះ រៀបចំឡើងនៅទីស្តីការក្រសួង ដោយមានការចូលរួមពីតំណាងក្រសួងទេសចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលរាជធានី-ខេត្តតាមបណ្តោយដងទន្លេមេគង្គ និងទន្លេសាប និងក្រុមហ៊ុនទូកទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here