លោកយិន លាងគង់ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសនៃពិធីខួបកំណើតគម្រប់៤៨ឆ្នាំឈានចូល៤៩ឆ្នាំ

0

ដោយៈ Jessica

  ភ្នំពេញៈ សហស្ថាបនិកគេហទំព័រPropertyarea.asia &Cambodiafinancialtimes.com និងជាប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA)សូមផ្ញើសារលិខិតគោរ ពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃពិធីខួបកំណើតគម្រប់៤៨ឆ្នាំ ឈានចូល៤៩ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នាពេលខាងមុខនេះ។

សារលិខិតគោរពជូនពររបស់លោកយិន លាងគង់មានខ្លឹមសារថា សម្តេចមហាបវរធិបតី ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត! ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃពិធីខួបកំណើតគម្រប់៤៨ ឈានចូល៤៩ឆ្នាំ ដែលនឹងចូលមក ដល់នៅថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ នាពេលខាងមុខនេះ តាងនាមថ្នាក់ដឹកនាំ ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ ខ្ញុំបាទ សូមគោរពជូនពរជ័យ សិរីសួស្តី សុភមង្គល បវរមហាប្រសើរគ្រប់ប្រការ ជូនចំពោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសូម សម្តែងនូវការគោរពកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ចំពោះស្នាដៃដ៏ឧត្តុង្គឧត្តមរបស់ សម្តេចធិបតី ដែលបានធ្វើពលិកម្មបូជាកម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ដើម្បីបុព្វហេតុជាតិ មាតុភូមិកម្ពុជា ការពារអធិបតេយ្យ បូរណភាពទឹកដី ការពារផលប្រយោជន៍ស្នូលរបស់ជាតិ និងបន្តដឹកនាំឧត្តមភាពនៃរាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយទេពកោសល្យដ៏ប៉ិនប្រសប់ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍរុងរឿងលើគ្រប់វិស័យ ទទួលបានការលើកកម្ពស់កិត្យានុភាពជាតិ និងកិត្តិសព្ទល្បីរន្ទឺនៅលើឆាកអន្តរជាតិ។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ យើងខ្ញុំសូមឧទ្ទិសបួងសួ​ងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមមេត្តាជួយតាមបីបាច់ថែរក្សា និងប្រទានពរជ័យសិរីមហាមង្គលជូន សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី ជាទីស្រឡាញ់ទាំងអស់ សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទ និងបុត្រី៕

LEAVE A REPLY

Please enter your comment!
Please enter your name here