សម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនឧបត្ថម្ភថវិកា សម្ភារៈជូយសម្រាលការព្យាបាលប្រពន្ឋកូនវីរយុទ្ឋជនជួរមុខ

0
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនបានឧបត្ថម្ភថវិកា និងសម្ភារៈជួយសម្រាលការព្យាបាលប្រពន្ធនិងកូនរបស់វីរយុទ្ធជនជួរមុខ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនបានឧបត្ថម្ភថវិកា និងសម្ភារៈជួយសម្រាលការព្យាបាលប្រពន្ធនិងកូនរបស់វីរយុទ្ធជនជួរមុខ។

ដោយៈ ម៉ាណា

    ភ្នំពេញៈ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាតក្រហមកម្ពុជា បានឧបត្ថម្ភថវិកា និងសម្ភារ ជួយសម្រាលការព្យាបាលប្រពន្ធ និងកូនរបស់វីរយុទ្ធជនជួរមុខ ទិសប្រាសាទតាក្របី ដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ការប្រកាសនេះ ធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីអាណិតអាសូរ បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ និងសហការី អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌រួមមាន ថវិកា និងសម្ភារមួយចំនួន ជួយសម្រាលក្នុងការព្យាបាលប្រពន្ធ និងកូនរបស់វីរយុទ្ធជនមួយរូប ឈរជើងនៅជួរមុខដែលកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រ​សាសន៍ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីអាណិ​តអាសូរជាពន់ពេក ចំពោះក្មួយវីរយុទ្ធជនដែលខ្លួន កំពុងព្យាបាលជំងឺខ្លួនឯងផង ថែមទាំងពេលនេះកូន និងប្រពន្ធកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យទៀត។

ជាមួយគ្នានេះលោកជំទាវ មានប្រសាសន៍លើកចិត្តឱ្យក្មួយ ដែលជាវីរយុទ្ធជន ដែលខ្លួនកំពុងព្យាបាលជំងឺខ្លួនឯងផងនេះ សូមកុំបាក់ទឹកចិត្តខិតខំសម្រាកព្យាបាលខ្លួនឯង និងមើលថែទាំប្រពន្ធកូនផង និងសូមឱ្យប្រពន្ធកូន ព្រមទាំងក្មួយបានឆាប់ជាសះស្បើយពីជំងឺ។

វីរយុទ្ធជនរូបនេះ កំពុងសម្រាកព្យាបាលខ្លួនពីជំងឺ ខណៈពេលកំពុងឈរជើងនៅជួរមុខប្រាសាទតាក្របី។ ហើយដោយឡែកប្រពន្ធទើបវះកាត់ និងសម្រាលកូនអាយុបាន១ថ្ងៃ ដែលមានជំងឺដក់ទឹកក្នុងថង់សួត និងកង្វះអុកស៊ីសែនខួរក្បាលកម្រិតធ្ងន់ធ្ងរ ហើយពេលនេះទារកកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ។ ចំណែកប្រពន្ធមានមុខរបរ ជាកម្មការិនី រោងចក្រ ដែលទើបវះកាត់រួចកំពុងសម្រាកព្យាបាលនៅពេទ្យព្រះកេតុមាលា៕

LEAVE A REPLY

Please enter your comment!
Please enter your name here