សម្ដេចហ៊ុនម៉ាណែតបានថ្លែងថា ក្នុងរយៈពេលប្រយុទ្ធគ្នា មកទល់ម៉ោងនេះ កងទ័ពគ្រប់ជាន់ថ្នាក់បានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារទឹកដីកម្ពុជា។
ដោយៈ ចំណាន
កណ្តាលៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ក្នុងរយៈពេលប្រយុទ្ធគ្នា មកទល់ម៉ោងនេះ កងទ័ពគ្រប់ជាន់ថ្នាក់បានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារទឹកដីកម្ពុជា។
សម្ដេចមហាបវរធិបតីបានថ្លែបបែបនេះ ក្នុងពេលអញ្ជើញចូលរួជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោធដាក់ឲ្យដំណើរការព្រលានយន្តហោះអន្តរជាតិតេជោនាព្រឹកថ្ងៃទី២០ តុលានេះ។
-->
សម្តេចបានថ្លែងបញ្ជាក់ថា “ម៉ោងនេះ គ្មានភាពចាំបាច់និយាយរឿងបាត់បង់ ឬទ័ពខ្មែរអន់បែបនេះបែបនោះឡើយ សង្គ្រាមគ្មានចំណេញទាំងថៃ និងកម្ពុជា។សម្ដេចបន្ថែមថា “សូមបន្ដទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន”។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកនៅសមរភូមិមុខ ត្រជាក់ជាងអ្នកនៅក្រោយ ហើយតែងចង់ឲ្យបញ្ហាបញ្ចប់ដោយឆាប់រហ័ស។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “រាជរដ្ឋាភិបាលស្ងាត់តែមិនស្ងៀម គឺគិតគ្រប់មុខព្រួញទាំងអស់ ទាំងកងទ័ព ជនភៀសសឹក អ្នកវិលត្រឡប់មកពីប្រទេសថៃ”។

សម្ដេចមហាបវរធិបតីបានថ្លែងថា នៅពេលបញ្ហាព្រំដែនដោះស្រាយបញ្ចប់រួចរាល់ នឹងរកឱកាសដើម្បីពន្យល់លម្អិតទៅកាន់មហាជន គោលដៅរបស់រាជរដ្ឋាភិបាលចង់ឈ្នះ នាំមកសន្ដិភាព និងការពារទឹកដីជូនពលរដ្ឋ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលផ្ដល់ការគាំទ្រដល់កងទ័ពជួរមុខ។
សម្ដេចមហាបវរធិបតីបានថ្លែងអំណរគុណ ដល់ភាគីអាមេរិក ចិន និងនាយករដ្ឋមន្ដ្រីម៉ាឡេស៊ី ដែលផ្ដួចផ្ដើមឲ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណក្រុមអ្នកសង្កេតការណ៍អន្ដរកាលអាស៊ាន IOT ដែលចូលរួមសង្កេតការណ៍ ទប់ស្កាត់ការផ្ទុះអាវុធឡើងវិញ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណសារព័ត៌មានជាតិ និងអន្ដរជាតិ ដែលបានផ្សព្វផ្សាយការពិតពីការកម្ពុជា។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំអ្នកសារព័ត៌មាន ជៀសវាងការផ្សាយព័ត៌មានមិនពិត ដែលនាំឲ្យកើនឡើងកម្ដៅ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត “អំពាវនាវពលរដ្ឋប្រយ័ត្នប្រយែងក្នុងការជឿព័ត៌មាន ហើយសូមជឿជាក់លើព័ត៌មាន របស់រាជរដ្ឋាភិបាល”៕
