ដោយៈ ម៉ាណា
ខេត្តកែបៈ ឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ឆ្នេរតេជោសន្តិភាពកែប គ្រោងសាងសង់ឲ្យរួចរាល់មុន ដើម្បីទទួលស្វាគមន៍ដំណើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ។
ព័ត៌មាននេះធ្វើឡើងនៅពេលលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានចុះត្រួតពិនិត្យមើលវឌ្ឍនភាព និងជំរុញការសាងសង់ឱ្យរួចរាល់នូវរង្វង់មូលគយគន់ទេសភាព នៃគម្រោងលោកអភិបាលខេត្តកែប បានជំរុញឲ្យក្រុមការងារបញ្ចប់ ការសាងសង់រង្វង់មូលនៅក្រោយផ្សារក្តាម ខណៈរង្វង់មូលលោកយាយជំទាវម៉ៅ ឲ្យរួចរាល់ប៉ុន្តែនៅសល់រូបចម្លាក់កម្ពស់២១ម៉ែត្រ កាលពីថ្ងៃទី២៧ តុលាកន្លងមកនេះ។
-->
លោក សោម ពិសិដ្ឋ បានចុះត្រួតពិនិត្យឆ្នេរតេជោសន្តិភាពត្រូវបញ្ចប់ការសាងសង់រង្វង់មូល សម្រាប់គយគន់មើលទេសភាពដូច ក្នុងគម្រោង រួមទាំងពយទប់ទឹករលកឲ្យបានមុនពិធីបុណ្យអុំទូក ខណៈជំហានបន្តទៀត ដូចជា ការសាងសង់ផ្លូវថ្មើរជើង ផ្លូវជិះកង់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត នឹងបញ្ចប់បន្តបន្ទាប់តាមគម្រោង នាពេលខាងមុខ។

អភិបាលខេត្តកែបបានលើកឡើងថា គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ឆ្នេរតេជោសន្តិភាពខេត្តកែប ធ្វើឡើងក្រោមទម្រង់នៃកិច្ចសន្យាអភិវឌ្ឍន៍រួមគ្នារវាងរដ្ឋ និងឯកជន ក្នុងគោលដៅកែលម្អ និងបង្កើតឆ្នេរខ្សាច់កម្សាន្តសាធារណៈដ៏ល្អប្រណីតមួយនេះ សម្រាប់បម្រើការកម្សាន្ត របស់ភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ មកទស្សនាលម្ហែកម្សាន្ត នៅខេត្តកែបនៅថ្ងៃអនាគតខាងមុខ។
ការអភិវឌ្ឍឆ្នេរតេជោសន្តិភាព ដ៍ល្អប្រណីតកម្រិតខ្ពស់ នៅខេត្តកែបចំណាយរយៈពេល២ឆ្នាំ មកនេះតបតាមគំរូប្លង់ ការអភិវឌ្ឍឆ្នេរកម្សាន្តខេត្តកែប ត្រូវបានចាត់ទុកជាគម្រោងអភិវឌ្ឍ (ឆ្នេរ២៧០០ម៉ែត្រ) ដ៏ល្អប្រណីតដំបូងគេក្នុងប្រទេសកម្ពុជា។
គម្រោងអភិវឌ្ឍន៍ឆ្នេរតេជោសន្តិភាពកែបនេះ មានប្រវែង២ ៧០០ម៉ែត្រ៕
