សហគ្រាសផលិតទឹកផ្លែឈើមួយស្វែងរកឱកាសវិនិយោគនៅកម្ពុជា

0

ដោយៈ ចំណាន

    កាណាដាៈ  សហគ្រាសផលិតទឹកផ្លែឈើរបស់សម្ព័ន្ធ Lee Li Holdings Group មានមូលដ្ឋាននៅប្រទេសកាណាដា កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដើម្បីផ្គត់ផ្គង់នៅក្នុងតំបន់។  នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)

ព័ត៌មាននេះត្រូវបានលើកឡើង នៅពេលលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា បំពេញួទស្សនកិច្ចទៅកាន់ សហគ្រាសផលិតទឹកផ្លែឈើរបស់ សម្ព័ន្ធ Lee Li Holdings Group ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា នាថ្ងៃទី២៩ ខែតុលា។

ដំណើរទស្សនកិច្ចនេះធ្វើឡើង ដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅ អំពីហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងការងារ (Operations Management) និងខ្សែចង្វាក់ផលិតកម្មទ្រង់ទ្រាយធំ (Large-scale Production Line) របស់សហគ្រាសដំណើរការដោយបច្ចេកវិទ្យាទំនើប និងស្វ័យប្រវត្តិកម្មខ្ពស់។

គណប្រតិភូCDC គណៈប្រតិភូកម្ពុជា ក៏បានធ្វើការឈ្វេងយល់អំពី ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងស្តង់ដារគុណភាពអន្តរជាតិក្នុងការកែច្នៃផលិតផលភេសជ្ជៈផងដែរ។

CDC បានបញ្ជាក់ថា “ការណ៍នេះ គឺអាចជាគំរូសម្រាប់លើកកម្ពស់វិស័យកែច្នៃម្ហូបអាហារ និងកសិ-ឧស្សាហកម្មនៅកម្ពុជា។ បច្ចុ​ប្បន្ន​ក្រុមហ៊ុន ផលិតទឹកផ្លែឈើរបស់កាណាដានេះ  កំពុងស្វែងរកលទ្ធ​ភាព ក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីផ្គត់ផ្គង់នៅក្នុងតំបន់”។​

លោក Lee Q. Shim ដែលជាប្រធាន និងនាយកប្រតិបត្តិនៃសម្ព័ន្ធ Lee Li Holdings Group បានជួបពិភាក្សាការងារជាមួយ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីខែកក្កដា ឆ្នាំ២០២៤។

ក្នុងជំនួបនោះ សម្ព័ន្ធ Lee Li Holdings Group បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការវិនិយោគលើវិស័យ សក្តានុពលសំខាន់ៗនៅកម្ពុជា រួមមាន ប្រេងនិងឧស្ម័ន សេវាសុខាភិបាល មជ្ឈមណ្ឌលទទួលស្គាល់សម្រាប់ការនាំចេញ ឧស្សាហកម្មកែច្នៃម្ហូបអាហារ វិស័យភស្តុភារកម្ម និងវិស័យយានយន្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here