ដោយៈ គង់ សូរិយា
ភ្នំពេញៈ សហភាពអឺរ៉ុបបានសន្យា ផ្តល់ហិរញ្ញប្បទានប្រមាណ១.៤ពាន់លានអឺរ៉ូ ដើម្បីអនុវត្តយុទ្ធសាស្ត្រស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អឺរ៉ុបសម្រាប់កម្ពុជា សម្រាប់ឆ្នាំ២០២១-២០២៧។
ព័ត៌មាននេះ ត្រូវបានលើកឡើង នៅពេលលោកឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) និងលោកIgor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានដឹកនាំកិច្ចសន្ទនាកម្រិតខ្ពស់ ស្ដីពីយុទ្ធសាស្រ្តរួមស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អឺរ៉ុប សម្រាប់កម្ពុជាឆ្នាំ២០២១-២០២៧ និងយុទ្ធសាស្ត្រច្រកទ្វារសកលអឺរ៉ុប។







