កម្ពុជាកាន់តែមានឯករាជ្យភាព ស្របពេលវារីអគ្គិសនីទំហំ១៥០មេហ្កាវ៉ាត់ថ្មីមួយទៀតត្រៀមបញ្ចប់ការសាងសង់

0

ដោយៈ គង់ សូរិយា

    ពោធិ៍សាត់ៈ កម្ពុជាកាន់តែមានឯករាជ្យភាព ស្របពេលវារីអគ្គិសនីថ្មីមួយ មានអានុភាព១៥០មេហ្កាវ៉ាត់ នៅក្នុងខេត្តពោធិ៍សាត់បានសាងសង់បានប្រមាណ៧០ភាគរយហើយ។

អភិបាលខេត្តពោធិ៍សាត់ លោកខូយ រីដា បានចុះត្រួតពិនិត្យវឌ្ឍនភាពការស្ថាបនាសាងសង់ គម្រោងវារីអគ្គិសនីស្ទឹងមេទឹក ដែលមានអានុភាព១៥០មេហ្កាវ៉ាត់ (150MW)ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ (តាមបណ្តោយដងស្ទឹងមេទឹក) ខណៈដែរបច្ចុប្បន្នគម្រោងនេះ ស្ថាបនាបានប្រមាណ៧០%ហើយ នឹងត្រូវប្រើប្រាស់ពេលសាងសង់ប្រមាណជា៥ឆ្នាំ។

គម្រោងវារីអគ្គិសនីស្ទឹងមេទឹក គឺជាគម្រោងមួយ ក្នុងចំណោមគម្រោងវារីអគ្គិសនីសំខាន់ៗ ដែលកំពុងអភិវឌ្ឍនៅកម្ពុជា។ គម្រោងនេះមានអនុភាពផលិតអគ្គិសនី ប្រមាណ១៥០មេហ្គាវ៉ាត់(150MW​) ស្ថិតនៅព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ ជាក់ស្ដែងនៅខេត្តពោធិ៍សាត់ គឺស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង។

គម្រោងនេះដែរ វិនិយោគដោយក្រុមហ៊ុន Steung Meteuk Hydropower Co.,Ltd ដែលត្រូវបានគេដឹងថា ជាគម្រោងរបស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ខណៈដែរបច្ចុប្បន្នគម្រោងនេះ ស្ថាបនាបានប្រមាណ៧០%ហើយ នឹងត្រូវប្រើប្រាស់ពេលសាងសង់ប្រមាណ៥ឆ្នាំ។

ផ្ទៃអាងស្តុកទឹក នៃគម្រោងនេះ មានចំនួន៣កន្លែង ដែលគ្របដណ្តប់លើផ្ទៃដី ក្នុងខេត្តពោធិ៍សាត់ ប្រមាណ២,៦៦០ហិកតា (ឬ២,៥៧៦ហិកតា) និងខេត្តកោះកុង ប្រមាណ៩៩៤ហិកតា (ឬ៨៧២ហិកតា)។

នៅទូទាំងប្រទេសកម្ពុជា ខេត្តដែលមានវារីអគ្គិសនី កំពុងដំណើរការរួមមាន ទី១៖ ខេត្តកោះកុង៖ (៣គម្រោង) គីរីរម្យ៣, ស្ទឹងឫស្សីជ្រុំក្រោម ស្ទឹងតាតៃ។ ទី២ ខេត្តកំពត៖ (១គម្រោង) កំចាយ។
ទី៣ ខេត្តពោធិ៍សាត់៖ (១គម្រោង) ស្ទឹងអាតៃ មានទីតាំងជាប់ខេត្តកំពង់ស្ពឺ និងកោះកុង)។ ទី៤ ខេត្តកំពង់ស្ពឺ៖ (១គម្រោង) គីរីរម្យ១ មានទីតាំងជាប់ខេត្តព្រះសីហនុ។

ទី៥ ខេត្តស្ទឹងត្រែង៖ (១គម្រោង) សេសានក្រោម២។ សម្រាប់គម្រោងវារីអគ្គិសនី ដែលកំពុងសាងសង់ និងកំពុងអភិវឌ្ឍន៍ (ក្នុងដំណាក់កាលសិក្សា ឬសាងសង់) រួមមាន ទី១ វារីអគ្គិសនីស្ទឹងមេទឹក (Steung Meteuk)អនុភាព១៥០MW ក្នុងខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ ទី២ វារីអគ្គិសនីស្ទឹងតាតៃល (Stung Tatay Krom) អនុភាព២៣០  សាងសង់ពីរដំណាក់កាល) ក្នុងខេត្តកោះកុង។

ទី៣ វារីអគ្គិសនីស្ទឹងស្រែពកក្រោម៣ (Sre Pok Krom 3) អនុភាព៣៦៧MW ក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here