លោកអ្នកឧកញ៉ាពុង ឃាវសែចាប់ផ្តើមដំណើរការមូលនិធិ បណ្តាក់ទុនគំរោងថ្មីមួយ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមហ៊ុនCanadia Group របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ បានដំណើរមូលនិធិបណ្ដាក់ទុនថ្មីមួយឈ្មោះ Canadia Impact Fund Co. (CIFC) ជាមួយគោលដៅចូលរួមគាំទ្រដល់វិស័យធុរកិច្ចថ្មីនៅកម្ពុជា។

ធុរកិច្ចថ្មីដំបូងដែលក្រុមហ៊ុន Canadia Impact Fund ទើបបានបណ្ដាក់ទុន គឺក្រុមហ៊ុនដឹកជញ្ជូនចល័ត ឡូជីស្ទីក (Jalat Logistics) ក៏ប៉ុន្តែទំហំដើមទុន និងរង្វាស់តម្លៃ (Valuation) មិនត្រូវបានគេបង្ហាញជាសាធារណៈនោះទេ។

យោងតាមគេហទំព័ររបស់ Canadia Impact Fund បង្ហាញថាមូលនិធិបណ្ដាក់ទុននេះ ផ្ដោតការវិនិយោគលើវិស័យសក្ដានុពលមួយចំនួន រួមមាន AI, អប់រំ, ដឹកជញ្ជូន, សុខាភិបាល, និងបច្ចេកវិទ្យាថាមពលបៃតង។

វត្តមាននៃមូលនិធិបណ្ដាក់ទុន (Investment Fund) គាំទ្រដោយសាជីវកម្មក្នុងស្រុកដ៏ធំCanadia Group នេះ ជាការផ្ដល់ឱកាស និងក្ដីសង្ឃឹមថ្មីបន្ថែម សម្រាប់ស្ថាបនិកធុរកិច្ចថ្មីនៅកម្ពុជា ក្នុងការស្វែងរកដើមទុនដើម្បីដំណើរការ និងអភិវឌ្ឍន៍គម្រោងធុរកិច្ចថ្មីរបស់ខ្លួន។

ក្រៅពីមាន Canadia Impact Fund ក្រុមហ៊ុន Canadia Group ក៏មានមជ្ឍមណ្ឌលច្នៃប្រឌិតថ្មីៗ Connexion Hub ដែលជាជំរកប្រមូលផ្ដុំធុរកិច្ចថ្មី ចម្រុះវិស័យនៅតំបន់កោះពេជ្យផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here