ក្រសួងដែនដីអះអាងថាបានបញ្ចប់បរិយាកាសមិនមានវិវាទនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ បន្ទាប់ពីដោះស្រាយបញ្ចប់ និងបង្កើតនូវបរិយាកាសមិនមានវិវាទនៅកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានងាកមកធ្វើកិច្ចការរួមសម្រាប់សង្គមជាតិ។

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុង”ការបណ្តុះបណ្តាលផ្នត់គំនិតស្ថាបត្យកម្ម គំនិតផ្តួចផ្តើមសាលារៀនកម្ពុជា និងការសម្ពោធកម្មវិធីស្ថាបត្យកម្មខ្មែរ”ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសូងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ក្រសួងបានបញ្ជាក់ថា ជាជំហានបន្ទាប់ពីការងារស្ថាបត្យកម្ម ខណៈកម្ពុជា ជាសម័យស្ថាបត្យកម្មសហសម័យ ហើយនេះជាឱកាសដ៏ល្អនៃការកសាងស្រុកទេសឡើងវិញ បណ្តុះផ្នត់គំនិតឱ្យប្រជាជនគ្រប់រូប គ្រប់កោសិកាសង្គមជាតិ ស្រលាញ់ស្ថាបត្យកម្ម ដោយអគារគួរតែជាអគារដែលមានជីវិត មានវប្បធម៌ អរិយធម៌ សិល្បៈ និងវិទ្យាសាស្ត្រ ហើយដើម្បីលើកតម្កើងគុណតម្លៃស្ថាបត្យកម្ម យើងត្រូវដោះស្រាយសំណង់អគារទ្រុឌទ្រោម និងមានគ្រោះថ្នាក់ សំណង់មិនរៀបរយ ដោះស្រាយការកកស្ទះ ព្រមទាំងការរៀបចំប្រឡាយ និងលូបញ្ចៀសការជន់លិចទឹកជាដើម។

សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី១៣ វិច្ឆិកាកន្លងមកនេះ។

ក្រសួងបញ្ជាក់ថា ជាការពិត ស្ថាបត្យកម្មគឺផ្ដោតលើប្រណិតភាព ប៉ុន្ថែយើងក៏ត្រូវគិតគូរ ពីការដោះស្រាយជូនបងប្អូន ប្រជាពលរដ្ឋរបស់យើងឱ្យមានលំនៅឋានសមរម្យ ដោះស្រាយបញ្ហានៅតាមទីប្រជុំជន គឺការកកស្ទះចរាចរណ៍ និងការលិចលង់នារដូវវស្សា៕

LEAVE A REPLY

Please enter your comment!
Please enter your name here