មហា​យក្ស​ចិន​មាន​អាគារ​អ្វី​ខ្ពស់​សម្រាប់​បង្អួត​ពិភពលោក?

0

ដោយ៖ វុត្ថា

ភ្នំពេញ៖ ប្រទេសមួយៗតែងតែមាន​មោទនភាព ចំពោះ​ការសាងសង់​អគារ ខ្ពស់ៗ ដើម្បី​បង្ហាញ​ពិភពលោក​ពី​មហិច្ឆតា​សេដ្ឋកិច្ច​របស់ខ្លួន នឹង​ដើម្បី​ទាក់ទាញ​វិនិយោគទុន​មក​វិនិយោគ​ក្នុងស្រុក។ ជាក់ស្តែង​មហា​យ​ក្យ​ចិន​គឺជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​លូតលាស់ ឬ​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី២ នៅលើ​ពិភពលោក ក៏បាន​នឹង​កំពុងមាន​គម្រោង សាងសង់​អាគារ​ខ្ពស់​កប់​ពក់​ជាច្រើន  ដើម្បី​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​នៅលើ​ពិភពលោក ដែលមាន​សេដ្ឋកិច្ច​រី​ច​ចម្រើន។

គេហទំព័រ​ព៌​ត​មាន​អចលនទ្រព្យ និង​សេដ្ឋកិច្ច​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ​propertyarea.asia នឹង​បង្ហាញ​នូវ​អគារ​មជ្ឈមណ្ឌល Ping An ថ្មី​មួយទៀត​របស់​មហា​យក្ស​ចិន​ដែល​នឹង​កំពុង​សាងសង់។

អគារ​មជ្ឈមណ្ឌល Ping An (Ping An International Finance Center) ដែលជា​ទូទៅ​គេ​ហៅ​អគារ​នេះ​ថា Ping An IFC គឺជា​អាគារ​ខ្ពស់១១៥ ជាន់ និង​កំពស់​ជិត ៦០០ម៉ែត្រ នៅក្នុង​ទីក្រុង Shenzhen ខេត្ត​ក្វាង​ទុង​ប្រទេស​ចិន។  អាគារ​នេះ ទទួលបន្ទុក​សាងសង់ ដោយ​ក្រុមហ៊ុន​ធានារ៉ាប់រង​ភីង​អាន ហើយ​ត្រូវបាន​រចនា និង​គូ​ប្លង់​ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​អាមេរិក Kohn Pedersen Fox Associates ។ អគារ​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​សាងសង់​រួចរាល់​នៅ​ឆ្នាំ២០១៨ ខាងមុខនេះ ហើយនឹង​ក្លាយជា​អាគារ​ខ្ពស់​លំដាប់​ទី៤នៅលើ​ពិភពលោក។

អគារ​នេះ​មាន​ទីតាំង​ស្ថិតនៅ​ចំ​កណ្តាល​នៃ​ក្រុង​ពាណិជ្ជកម្ម Shenzhen នៅក្នុង​ខណ្ឌ Futian ដែល​សាងសង់​លើ​ទំហំ​ដី១៨.៩៣១ម៉ែត្រការ៉េ ក្រោម​ការដេញថ្លៃ​ក្នុងតម្លៃ១៦,៥៦៨ពាន់​លាន​យ័ន កាលពី​ថ្ងៃទី៦ ខែវិច្ឆិកា​ឆ្នាំ២០០៧ របស់​ក្រុមហ៊ុន Ping An Group ។ អគារ​នេះ​ត្រូវបាន​បុកគ្រឹះ​សាងសង់​នៅ​ថ្ងៃទី២៩ ខែសីហា​ឆ្នាំ២០០៩។

នៅ​ថ្ងៃទី១៥ ខែមីនា​ឆ្នាំ២០១៣ ដំណើរការ​នៃ​សាងសង់​ត្រូវបាន​ផ្អាក​ជា​បណ្ដោះអាសន្ន ដោយសារតែ​គេ​សង្ស័យ​ប្រើប្រាស់​ស៊ីម៉ងត៍ ដែល​ធ្វើ​ពី​ខ្សាច់​សមុទ្រ ដែល​មិនបាន​កែច្នៃ​ដែល​អាច​បំផ្លាញ​រចនាសម្ព័ន្ធ​ដែក។ ការសាងសង់​បាន​បន្ត​ឡើងវិញ បន្ទាប់ពី​ការធ្វើ​តេស្ត​គំរូ។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ និង​កំពស់​ជិត៦០០ម៉ែត្រ​នេះ មាន​បណ្តុំ​ទៅដោយ​ការិយាល័យ សណ្ឋាគារ ហាង​លក់ដូរ មជ្ឈមណ្ឌល​សន្និសីទ និង​ផ្សារ​ទំនើប​លំដាប់​ខ្ពស់។ មិនតែប៉ុណ្ណោះ​អគារ​នេះ ក៏​ជាទី​ស្នាក់ការ​កណ្តាល​នៃ​ក្រុមហ៊ុន​ធានារ៉ាប់រង​ភីង​អាន​ផងដែរ។ អាគារ​នេះ​មាន​ទំហំ​សរុប៣៧៨.៦០០ ម៉ែត្រការ៉េ បូក​រួមទាំង​បន្ទប់ក្រោមដី​ផង​នោះ​មាន​ទំហំ៩០.000 ម៉ែត្រការ៉េ។

អគារ Ping An International Finance Centre ត្រូវបាន​បំពាក់​ដោយ​ជណ្តើរយន្ត​ពីរ​ជាន់​ដ៏​ទំនើប​ចំនួន៣៣  ជាមួយនឹង​ការ​គ្រប់​គ្រង់​ប្រកបដោយ​សុវត្ថិភាព​បំផុត នឹងមាន​ល្បឿន​រហូត​ទៅដល់១០ម៉ែត្រ​ក្នុង​មួយ​វិនាទី។

កាលពី​ខែមករា​ឆ្នាំ២០១៥ អ្នក​ថតរូប​អាជីព​ជនជាតិ​ម៉ាឡេស៊ី​ដ៏​ល្បីល្បាញ លោក Keow Wee Loong  បាន​ឡើងលើ​កំពូល​អាគារ​នេះ ដើម្បី​ថតរូប បើទោះបី​ការសាងសង់​អគារ​នេះ មិនទាន់​រួចរាល់​ក៏ដោយ​ហើយ​បានចេញ​ផ្សាយ​វីដេអូ និង​រូបថត​ដែល​ថត​ពីរ​ទេះ​មួយ​នៅ​កំពូលភ្នំ។  បន្ទាប់មកទៀត ក្រោយពី​សាងសង់​គ្រោង​អាគារ​រួច ក្នុងកំឡុងពេល​បុណ្យចូលឆ្នាំ​ចិន​នៅ​ថ្ងៃទី១៩ ខែកុម្ភៈ​ឆ្នាំ២០១៥ ក៏មាន​អ្នក​ព​នេ​រ​ចរណ៍​ទីក្រុង ជនជាតិ​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ពីរ​នាក់​គឺ​លោក Vadim Makhorov និង​លោក Vitaly Raskalov មកពី Ontheroofs ដែល​បាន​បន្ត​ឡើងលើ​រលើ​អគារ​ខ្ពស់​នេះ ដើម្បី​ថត​ជា​វីដេអូ​ចងក្រង​ឯកសារ​របស់​ពួកគេ។

ក្រោយមកទៀត នៅ​ខែតុលា​ឆ្នាំ២០១៦លោក ​James Sight និង​មិត្តភក្តិ​ពីរ​នាក់​មកពី​ប៉ុស្តិ៍ YouTube Ill sight ក៏បាន​ឡើងលើ​ដំបូល​នៃ​អគារ​នេះ ប៉ុន្តែ​ត្រូវបាន​គេ​ហាមឃាត់​ទៅវិញ។គម្រោង​សាងសង់​អគារ​នេះ បានចាប់ផ្តើម​សាងសង់​ឡើងវិញ នៅ​ខែមេសា​ឆ្នាំ២០១៤ ហើយ​ត្រូវបាន​គេ​រំពឹងថា​នឹង​បញ្ចប់​នៅ​ឆ្នាំ២០១៨ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here