លោក​ឧកញ៉ា​លី​ ហួរ​ចាប់ផ្តើម​គំរោង​លំនៅ​ដ្ឋាន​ប្រណីត​ធំ​មួយ​នៅ​ក្បែរ​ផ្សារ​ទំនើប​ AEON2​

1

ដោយ​ គង់​ ម៉ា​លីន​

ភ្នំ​ពេញ៖ លោក​ឧកញ៉ា​លី​ ហួរ​អគ្គនាយក​បុរី​វិមាន​ភ្នំពេញ​ និង​ជា​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​កម្ពុជា​ បាន​ចាប់ផ្តើម​គំរោង​លំនៅ​ដ្ឋាន​ប្រណីត​ថ្មី​មួយ​ ដែល​ស្ថិតនៅ​កៀក​នឹង​ផ្សារ​ទំនើប ​AEON 2​។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​ បន្ទាប់ពី​បើក​ការដ្ឋាន​សាងសង់​គំរោង​លំនៅ​ដ្ឋាន​ដែល​ដា​ក់់​ឈ្មោះ​”បុរី​វិមាន​ភ្នំពេញ​មង្គល​ឧត្តម​”នា​ព្រឹក​ថ្ងៃទី៨​ ឧសភា​នេះ​ថា​ គំរោង​នេះ​សាងសង់​លើ​ផ្ទៃដី​ជាង៦ហិ​កតា​ និង​មានផ្ទះ​សរុប​ជាង២០០​ ដែល​ស្ថិតនៅ​ទី​តាំង​បណ្តុំ​ដោយ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​។ គំរោង​នេះ​មានផ្ទះ​បី​ប្រភេទ​ ដែល​ជា​វីឡា​ទោល​ វីឡា​ភ្លោះ​ និង​ផ្ទះ​អាជីវកម្ម​ ដែល​អាច​ប្រកបរបរ​ទទួលទាន​បាន​ ហើយ​ផ្ទះ​ក្នុង​គំរោង​នេះ​មានតម្លៃ​ចាប់ពី២៥ម៉ឺន​ដល់៩០ម៉ឺន​ដុល្លារ​អាមេរិក​។

លោក​បន្ត​ថា​ “ទីផ្សារ​លំនៅ​ដ្ឋាន​ប្រណីត​នៅតែ​មាន​តម្រូវការ​ អាស្រ័យ​លើ​ទីតាំង​ ជាក់ស្តែង​គំរោង​វិមាន​ភ្នំពេញ​មង្គល​ឧត្តម​ គឺ​ស្ថិតនៅ​តំបន់​ដែល​ដី​មានតម្លៃ​ថ្លៃ​ ដែល​យើង​មិន​អាច​សាងសង់​ផ្ទះ​តម្លៃ​មធ្យម​បាន​”។លោក​បន្ត​ថា​ “ដី​នៅ​តំបន់​នេះ​មានតម្លៃ​ប្រមាណ៦០០ដុល្លារ​ ក្នុង​មួយ​ម៉ែត្រការ៉េ​ ហេតុនេះ​បើ​សង់ផ្ទះ​តម្លៃ​មធ្យម​មិន​រួច​ថ្លៃ​ដី​ទេ​”។

អ្នកនាង​ឆាយ​ ស៊ី​ណា​ប្រធាន​ផ្នែក​លក់​និង​ទីផ្សារ​នៃ​បុរី​វិមាន​ភ្នំពេញ​ បាន​មានប្រសាសន៍​ឲ្យដឹង​ផង​ដែរ​ថា​ គំរោង​នេះ​ត្រូវ​បាន​ឌី​សាញ​ឡើង​មាន​ភាព​ទាក់ទាញ​ខ្លាំង​ ដោយ​ទទួល​បានការ​គាំទ្រ​ពីអ​តិថិ​ជន​ ជាក់ស្តែង​ក្នុងចំណោម​វីឡា​ប្រណីត​ក្នុង​គំរោង​នេះ​ ក្រុមហ៊ុន​បាន​លក់​អស់៥០ភាគរយ​រួចហើយ​ គិត​ត្រឹម​ថ្ងៃនេះ​។

អ្នក​នាង​​បន្ត​ថា​ គំរោង​នេះ​មាន​ប្រភេទ​ផ្ទះ​បែប​ Shop​ house​, វីឡា​ភ្លោះ​ និង​វីឡា​ប្រណីត​ ដែល​ការ​ឌី​សាញ​មាន​ភាព​ទាក់ទាញ​ទាំង​ខាងក្នុង​ និង​ខាងក្រៅ​លំនៅ​ដ្ឋាន​ ជាហេតុ​ធ្វើឲ្យ​គំរោង​នេះ​ទទួល​បាន​នូវ​ការ​គាំទ្រ​។ អ្នកនាងបន្តថា ក្នុងឱកាសសម្ពោធគំរោងថ្មីនេះ ក្រុមហ៊ុននឹងផ្ដល់ការបញ្ចុះតម្លៃ​​រហូតដល់ ២ម៉ឺនដុល្លារអាមេរិក ចាប់ពីថ្ងៃទី០៨ ខែឧសភា ដល់ថ្ងៃទី២៣ មិថុនា​ ឆ្នាំ ២០១៩ ខាងមុខ។

គំរោង​នេះ​ស្ថិតនៅ​ភូមិ៤​ សង្កាត់​ច្រាំងចំរេះ​ ខ័ណ្ឌ​ឬស្សី​កែវ​ ក្រុងភ្នំពេញ​។

អ្នកនាង​ឆាយ​ ស៊ី​ណា​បាន​បន្ត​ថា​ “យើង​ជឿជាក់​ថា​គំរោង​នេះ​នឹង​ទទួល​បាន​ជោគជ័យ​ និង​ទទួល​បានការ​គាំទ្រ​ពីអ​តិថិ​ជន​”៕

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here