កម្ពុជា អូស្រ្តាលីផ្តោតលើការរៀបចំធ្វើបច្ចុប្បន្នភាពបទដ្ឋាបច្ចេកទេសសម្រាប់ប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

0

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ ក្រុមមន្រ្តីជំនាញកម្ពុជា និងអូស្រ្តាលី បានបើកកិច្ចប្រជុំពិនិត្យ ពិភាក្សាជាមួយក្រុមការងារបច្ចេកទេស លើសេចក្តីព្រាងការធ្វើបច្ចុប្បន្នភាពបទដ្ឋានបច្ចេកទេស សម្រាប់ប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាមួយក្រុមការងារបច្ចេកទេស P4I & Austroads នៃប្រទេសអូស្រ្តាលី។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោកយិត បុណ្ណា រដ្ឋលេ​ខា​ធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា និងបិទកម្មវិធីបេសកកម្មទី១២ ជាមួយ(Steering Committee) និងក្រុមការងារបច្ចេកទេស (Technical Working Group) លើសេចក្តីព្រាងការធ្វើបច្ចុប្បន្នភាព បទដ្ឋានបច្ចេកទេស សម្រាប់ប្រើប្រាស់ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាមួយក្រុមការងារបច្ចេកទេស P4I & Austroads នៃប្រទេសអូស្រ្តាលី ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីបច្ចេកទេសផងដែរ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីពិភាក្សាទៅលើបទដ្ឋានបច្ចេកទេសថ្មី ដែលចេញពីចំណងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្ត្រាលី និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការរៀបចំកែសម្រួល និងធ្វើបច្ចុប្បន្នភាពបទដ្ឋានបច្ចេកទេស តាំងពីឆ្នាំ២០០០ ដើមី្បឆ្លើយតប នឹងតម្រូវការនាពេលបច្ចុប្បន្ន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពានក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះផងដែរ លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណ ដល់ការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងមន្រ្តីបច្ចេកទេសទាំងអស់ ព្រមទាំងក្រុមការងារបច្ចេកទេស P4I & Austroads នៃប្រទេសអូស្រ្ដាលី ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងគោលដៅសម្រេចឱ្យបាន នូវការរៀបចំបទដ្ឋានបច្ចេកទេស សម្រាប់ប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here