ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការរំដោះទឹកភ្លៀង បញ្ចៀសការជន់លិចនៅភូមិសាស្ដ្ររាជធានីភ្នំពេញ។
កិច្ចប្រជុំនេះបានធ្វើឡើង នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាពលោកសាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំំណង់។








