ដោយៈ ម៉ាលីនណា
ភ្នំពេញៈ នៅឆ្នាំ២០២៥ ដែលបាននិងកំពុងឈានទៅបញ្ចប់ និងស្វាគមន៍ឆ្នាំ២០២៦ បណ្តាញផ្លូវសរុបជាតិ និងខេត្តបានពង្រីករហូតដល់២០.៣០៧.៦គីឡូម៉ែត្រ និងផ្លូវចំនួន៨៥៤ខ្សែ។
លើសពីនេះ មានគំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើន កំពុងដំណើរការសាងសង់ និងបន្តសាងសង់ដល់ឆ្នាំ២០២៦ និងបណ្តាឆ្នាំទៅមុខទៀត។
-->
ឧទាហរណ៍ផ្លូវជាតិ ដែលបាននិងកំពុងសាងសង់ និងកែលំអរដូចជា ការធ្វើឱ្យប្រសើរឡើងនូវផ្លូវជាតិលេខ៤ (NR4) ការជួសជុល និងស្ពានថ្មី កំពុងដំណើរការដើម្បីបញ្ចប់នៅខែធ្នូ ឆ្នាំ ២០២៦ ផ្លូវជាតិលេខ៧ ដែលជាការស្តារនិងពង្រីក តភ្ជាប់ពីស្គន់ ទៅកាន់ក្រុងកំពង់ចាម ផ្លូវជាតិលេខ៥ កំណាត់ចុងក្រោយតភ្ជាប់ទៅកាន់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គំរោងធ្វើឲ្យប្រសើរឡើងនូវផ្លូវមួយចំនួនទៀត។
ចំណែកការសាងសង់ស្ពាន បានបង្ហាញថា នៅក្នុងសេចក្តីថ្លែងការណ៍ឆ្នាំ២០២៤ រដ្ឋាភិបាលបាននិយាយថា ប្រទេសកម្ពុជានឹងមានស្ពានសរុបចំនួន២៥ ឆ្លងកាត់ទន្លេសំខាន់ៗចំនួនបួនរបស់ប្រទេស។ ក្នុងនោះមានស្ពានចំនួន១៩ ត្រូវបានសាងសង់បញ្ចប់ ៣កំពុងសាងសង់ និង៣នៅតែស្ថិតក្នុងការសិក្សាលទ្ធភាពជាមុន។
ជាក់ស្តែងស្ពានមិត្តភាពកម្ពុជា ចិន ចក្រអង្រែក្រោម ព្រែកប្រា បាននិងកំពុងសាងសង់ និងអាចបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ស្ពានថ្មគ ដែលតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ បាវិតក៏បាននិងកំពុងសាងសង់ និងអាចបញ្ចប់នៅឆ្នាំ២០២៧ ជាដើម៕
