ដោយៈ គង់ សូរិយា
ភ្នំពេញៈ មានសារព័ត៌មានល្បីៗជាច្រើន ដែលគួរឱ្យទុកចិត្តបានរាយការណ៍អំពីការផ្ទុះឡើងនៃសង្គ្រាម/ការវាយប្រហារតាមអាកាសថ្មីពីប្រទេសថៃចូលទៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។
បណ្តាញសារព័ត៌មាននៅថ្ងៃទី៨ ដែលបានចុះផ្សាយកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ2025 រួមមាន។
-->
១ សារព័ត៌មានរ៉យទ័របានរាយការណ៍ពី “របៀបដែលជម្លោះរវាងប្រទេសថៃ និងកម្ពុជាបានផ្លាស់ប្តូរពីបទឈប់បាញ់ ដែលគាំទ្រដោយលោកប្រធានាធិបតីDonald J. Trump ទៅជាការវាយប្រហារតាមអាកាស”។
ទូរទស្សន៍អាល់ហ្សាហ្សេរ៉ា បានរាយការណ៍ពីព័ត៌មានថ្មីៗផ្ទាល់អំពី “មនុស្សរាប់ពាន់នាក់រត់គេចពីការប៉ះទង្គិចគ្នា ខណៈដែលជម្លោះព្រំដែនកំពុងកើតឡើងវិញ”។
ជាមួយគ្នានេះកាសែត The Guardian៖ ក៏បានរាយការណ៍ពីការវាយប្រហារតាមអាកាសរបស់ថៃ ជម្លោះព្រំដែនដែលមានជម្លោះ និងអ្នកស្លាប់។

ចំណែកកាសែត Newsweek៖ បានរាយការណណ៍អំពី“ការវាយប្រហារតាមអាកាសរបស់ថៃ មកលើប្រទេសកម្ពុជា ខណៈដែលជម្លោះព្រំដែនកំពុងកើតឡើងវិញ”។
សារព័ត៌មាន Associated Press(AP)បានរាយការណ៍ពី “ប្រទេសថៃបើកការវាយប្រហារ តាមអាកាសតាមបណ្តោយព្រំដែនកម្ពុជា ខណៈដែលភាពតានតឹងកំពុងកើតឡើងវិញ”។
ការផ្សាយបន្ថែមពី FT.com (Financial Times), ABC News, Sky News និងប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ផ្សេងទៀត ភាគច្រើនឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ដូចគ្នា។
យ៉ាងហោចណាស់សារព័ត៌មានល្នីៗចំនួន៦ ស្ថាប័នព័ត៌មានអន្តរជាតិសំខាន់ៗ (ខាងលើ) និងសារព័ត៌មានក្នុងតំបន់/អនឡាញជាច្រើនទៀតដែលផ្សាយព័ត៌មាន អំពីព្រឹត្តិការណ៍នេះនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២៥៕
