សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ក្រុមការងារថ្នាក់ខេត្ដ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់វីរៈយុទ្ធជនដែលរងរបួស និងកំពុងសម្រាកព្យាបាលនៅតាមបណ្ដាមន្ទីរពេទ្យក្នុងខេត្ដឧត្ដរមានជ័យ

0

(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ក្រុ​មការងារថ្នាក់ខេត្ដ ដែលដឹកនាំដោយលោក មាន ចាន់យ៉ាដា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ដឧត្ដរមានជ័យចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាថវិកា និងសម្ភារៈ ជូនដល់វីរៈយុទ្ធជនជួរមុខ ដែលបានរងរបួសកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងខេត្ដឧត្ដរមានជ័យ។

កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែមានក្តីអាណិតស្រលាញ់ និងការបារម្ដ មិនរំលងនោះឡើយពីសុខទុក្ខរបស់បងប្អូនវីរៈយុទ្ធជននិងក្រុមគ្រួសារ និងសូមជូនពរដល់វីរៈយុទ្ធជនគ្រប់រូបដែលកំពុងសម្រាកព្យាបាលនាពេលនេះ សូមឆាប់បានជាសះស្បើយឡើងវិញ ជាពិសេសត្រូវថែទាំសុខភាពឱ្យបានល្អ ខណៈថ្នាក់ដឹកនាំកំពូលគ្រប់លំដាប់ថ្នាក់នៅតែបន្តគិតគូរ តាមរយៈការជំរុញដល់ក្រុមគ្រូពេទ្យឱ្យមើលថែរហូតដល់ជាសះស្បើយ ហើយប្ដេជ្ញាមិនបោះបង់បងប្អូនគ្រប់គ្នានោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here