ឧបនាយករដ្ឋមន្រ្តីហ៊ុន ម៉ានីបិទវគ្គបណ្តុះបណ្តាលក្រុមយុវជនលើប្រធានបទ “ជម្រុញអានុភាពអនាគតសហគ្រិន

0

ដោយៈ ចំណាន

    ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីហ៊ុន ម៉ានីរដ្ឋមន្រ្តីក្រសួងមុខងារសាធារណបានអញ្ជើញចូលរួម ក្នុងពិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ និងបិទវគ្គបណ្តុះបណ្តាលយុវជនក្រោមប្រធានបទ “ជំរុញអានុភាពអនាគតសហគ្រិន”។

អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា និង សមាជិកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ និងបិទវគ្គបណ្តុះបណ្តាលយុវជនក្រោមប្រធានបទ “ជំរុញអានុភាពអនាគតសហគ្រិន”។

នាឱកាសនោះផងដែរ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ ស្ថាបនិក WINSON STORE, WINSOU MART និងជាអនុប្រធា​នសភាពាណិជ្ជកម្មកម្ពុជា ត្រូវបានអញ្ជើញចូលរួមជាគណៈកម្មការដាក់ពិន្ទុ ក្នុងពិធីប្រកួតវគ្គផ្តាច់ព្រ័ត្រនេះផងដែរ។

កម្មវិធីបណ្តុះបណ្តាលយុវជនក្រោមប្រធានបទ “ជំរុញអានុភាព

អនាគតសហគ្រិន” គឺជាកម្មវិធីកសាងសមត្ថភាព សហគ្រិនភាពមួយ ដែលរៀបចំឡើងសម្រាប់យុវជន ដែលមានបំណងក្នុងការអភិវឌ្ឍនជីវិតរបស់គេ ដោយចាប់ផ្តើមពីការស្គាល់ខ្លួនឯង ការបណ្តុះគំនិតអាជីវកម្ម ភាពមានវិជ្ជាជីវៈក្នុងការងារ និងការបង្កើតគម្រោង ដែលមានផលវិជ្ជមាន សម្រាប់សហគមន៍រស់នៅរបស់គេផងដែរ។

នៅក្នុងកម្មវិធីនេះ មានការតម្រង់ទិសយុវជន ទៅមើលពិភពខាងក្រៅឱ្យកាន់តែច្បាស់លាស់ តាមរយៈការស្វែងយល់ពីបញ្ហាប្រឈមនៃសហគមន៍របស់ពួកគេ និងចូលរួមផ្តល់ជាដំណោះស្រាយរួមគ្នា។

ជាមួយនឹងរយៈ២០សប្តាហ៍ យុវជននឹងទទួលបានការបង្ហាត់បង្រៀនពីអ្នកជំនាញ តាមរយៈកម្មវិធីសិក្សាជាក់លាក់មួយ ដែលជួយឱ្យពួកគេមានឱកាស ក្នុងការបង្ហាញពីគំនិតច្នៃប្រឌិតរបស់ខ្លួន ក្នុងការបង្កើតផលិតផល ទំនិញ ឬសេវាកម្មផ្សេងៗគ្នា ដើម្បីបម្រើដល់ខ្សែច្រវាក់ផលិតកម្ម និងបង្កើតដំណោះស្រាយ អាជីវកម្មប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here