ដោយៈ ជេស៊ីកា
ភ្នំពេញៈ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឧត្តមភរិយាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបន្តអញ្ជើញចូលរួមជាមួយក្រុមការងារស្ម័គ្រចិត្ត ជួយរៀបចំវេចខ្ចប់ អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ជាច្រើនមុខ សម្រាប់យកទៅចែកជូនប្រជាពលរដ្ឋភៀសសឹកនៅតាមបណ្ដាជំរំសុវត្ថិភាព។
កាលពីថ្ងៃទី១៥ និងទី១៦ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារស្ម័គ្រចិត្ត បានវេចខ្ចប់អំណោយចំនួន៨.០០០កញ្ចប់ទៀត ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់យកទៅចែកជូន ប្រជាពលរដ្ឋភៀសសឹក នៅតាមបណ្ដាជំរំសុវត្ថិភាព ដោយថ្ងៃទី១៥ធ្នូ បានចែកដល់ប្រជាពលរដ្ឋភៀសសឹកចំនួន ៣.០០០គ្រួសារ និងថ្ងៃទី១៦ធ្នូ បន្តចែកដល់ប្រជាពលរដ្ឋចំនួន ៥.០០០គ្រួសារ។









