ក្រសួងពីររៀបចំពិភាក្សាលើសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តិ បទដ្ឋានបច្ចេកទេស និងបទប្បញ្ញតិ្តពាក់ព័ន្ធនឹងវិស័យសំណង់

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកប៉េង ពោធិ៍នា បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ ពិភាក្សា ផ្តល់យោបល់ និងសម្រេច លើសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តិ បទដ្ឋានបច្ចេក​ទេស និងបទប្បញ្ញតិ្តពាក់ព័ន្ធនឹងវិស័យសំណង់ (ក.ជ.ប.ស.)។

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកប៉េង ពោធិ៍នា បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ ពិភាក្សា ផ្តល់យោបល់ និងសម្រេចលើសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត បទដ្ឋានបច្ចេកទេស និងបទប្បញ្ញតិ្តពាក់ព័ន្ធនឹងវិស័យសំណង់ (ក.ជ.ប.ស.) ក្រោមអធិបតីភាព លោកសាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន ក.ជ.ប.ស. ដោយមានការចូលរួមពីពីមន្រ្តីពាកើព័ន្ធ។

លោកប៉េង ពោធិ៍នា
លោកប៉េង ពោធិ៍នា

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ ពិភាក្សា ផ្ដល់យោបល់ និងសម្រេចលើសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត បទដ្ឋានបច្ចេកទេស និងបទប្បញ្ញត្តិពាក់ព័ន្ធ នឹងវិស័យសំណង់ក្នុងនោះ រួមមាន បទដ្ឋានបច្ចេកទេសលើគ្រឿងផ្គុំ មូលដ្ឋានគ្រឹះនៃការគណនាគ្រឿងផ្គុំ និងភូគព្ភសាស្ត សុវត្ថិភាពគ្រឿងផ្គុំសំណង់ គោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រង និងការធានាគុណភាពសំណង់ ផែនការសកម្មភាព សម្រាប់ការកាត់បន្ថយគ្រោះថ្នាក់សំណង់ ឆ្នាំ២០២៦-២០២៨ និងផែនការគោលការណ៍ណែនាំបច្ចេកទេស ស្តីពីវិធីសាស្ត្រអនុវត្តការងាររុះរើសំណង់ និងគោលការណ៍ណែនាំបច្ចេកទេស ពាក់ព័ន្ធមួយចំនួនទៀត៕

លោកសាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
លោកសាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

LEAVE A REPLY

Please enter your comment!
Please enter your name here