ដោយ រតនៈ
ភ្នំពេញៈ គម្រោងថ្មីដឹស្តា មេរាហ្កាដិន របស់ បុរី ប៉េង ហួតកំពុងតែដំណើរការសាងសង់ បន្ទាប់ពីធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ។
គម្រោងថ្មី ដឹស្តា មេរាហ្កាដិនរបស់បុរី ប៉េង ហួត នេះមានទីតាំងស្ថិតនៅលើផ្លូវក្រវាត់ក្រុងទី២ ក្នុងតំបន់អភិវឌ្ឍពាណិជ្ជកម្ម ភាគខាងត្បូងរាជធានីភ្នំពេញ ដោយក្នុងនោះចំណាយតែ ៣នាទីប៉ុណ្ណោះពីមហាវិថី សម្តេចតេជោ (៦០ម៉ែត្រ) ក្បែរទាំងផ្សារទំនើបអ៊ីអន៣ និងក្បែរព្រលានយន្តហោះថ្មីទៀតផង។
គម្រោងថ្មីមួយនេះ ជាគម្រោងអភិវឌ្ឍលំនៅឋានទំនើបចម្រុះដ៏គួរឲ្យទាក់ទាញ និងពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ ហើយលាតសន្ធឹងលើផ្ទៃដីប្រមាណ៤០ហិកតា ជាមួយនឹងលំនៅឋានចម្រុះជិត ១០០០ខ្នង។ ក្នុងគម្រោងនេះទៀតសោត ក៏មានបន្ថែមនូវប្រភេទវីឡាដែលបានរចនាជាម៉ូដថ្មី ចំនួន២ ផងដែរគឺ វីឡា ឃ្វីនថ្មី និង វីឡា ព្រីនប៊ី ដើម្បីផ្ដល់នូវជម្រើសកាន់តែសម្បូរបែបដល់អតិថិជន។
គម្រោងអភិវឌ្ឍលំនៅឋានទំនើបចម្រុះ ដឹស្ដា មេរាហ្កាដិននេះ ជាគម្រោងអភិវឌ្ឍដែលផ្តោតសំខាន់ផងដែរនៅធម្មជាតិពណ៌បៃតងដែលមានសួនច្បារធំទូលាយ និងថែមទាំងមានតំបន់ពាណិជ្ជកម្ម ពោពេញទៅដោយហាងទំនិញ សេវាកម្ម និងអគារពាណិជ្ជកម្មសម្រាប់បំពេញតម្រូវការក្នុងតំបន់ នឹងផ្តល់ជូនអតិថិជន នូវបទពិសោធន៏រស់នៅដ៏អស្ចារ្យនិងសម្បូរបែបផងដែរ។
កាន់តែពិសេសជាងនេះទៅទៀត អតិថិជននឹងទទួលបានការបញ្ចុះតម្លៃរហូត៧% ពីគម្រោងបុរី ប៉េង ហួត ដឹស្តា មេរាហ្កាដិន ហើយលោកអ្នកក៏អាចបង់រំលស់ដោយគ្មានប្រាក់កក់ រយៈពេល១៧ឆ្នាំ ផុតកំណត់ត្រឹមដំណាច់ខែ ឧសភានេះ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 ឬ Email: sale@penghuoth.com
ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕