គំរោងជលផលសមុទ្រនិងតំបន់ឆ្នេរប្រកបដោយចីរភាពត្រូវបានលើកយកមកពិភាក្សា

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកហាស់ សារ៉េត អញ្ជើញជាអធិបតីភាពក្នុង​កិច្ច​ប្រជុំបូកសរុបការងារអនុវត្ត “គម្រោងជលផលសមុទ្រ និង​តំបន់​ឆ្នេរប្រកបដោយចីរភាព (SCMF) ឆ្នាំ២០២៥ និងលើកទិស​ដៅ​អនុវត្តឆ្នាំ២០២៦”។

លោកហាស់ សារ៉េត រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហ​ប្រធាន​គណៈកម្មការ តម្រង់ទិសគម្រោងSCMF បានអញ្ជើញជាអធិប​តី​ភាព និងដឹកនាំកិច្ចប្រជុំបូកសរុបការងារអនុវត្តគម្រោង “ជលផល​សមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF)ឆ្នាំ ២០២៥ និង​លើក​ទិសដៅអនុវត្ត ឆ្នាំ២០២៦ ក្រោមក្របខណ្ឌហិរញ្ញប្បទាន​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំង​សម្រាប់​ការអភិវឌ្ឍ (AFD)។

កិច្ចប្រជុំធ្វើឡើង ដោយមានការ​អញ្ជើញ​​ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយ ពីថ្នាក់​ដឹកនាំគម្រោងនៃរដ្ឋបាលជលផល (FiA/PMU) ក្រុមការងារអនុវត្ត​គម្រោងថ្នាក់ខេត្ត នៃតំបន់ឆ្នេរទាំង៤ (PPIU) និងទីប្រឹក្សាបច្ចេក​ទេស​គម្រោង។

នាឱកាសនោះ លោកហាស់ សារ៉េត បានវាយតម្លៃខ្ពស់ចំពោះ​លទ្ធផលការងារ ដែលគម្រោងសម្រេចបាន និងបានផ្តល់អនុសាសន៍​ណែនាំក្រុមការងារអនុវត្តគម្រោង បង្កើនការយកចិត្តទុកដាក់​លើការ​ពង្រឹងសមត្ថភាព និងសកម្មភាពសេដ្ឋកិច្ចរបស់សហគមន៍នេសាទ ពន្លឿនការងារកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដល់វិស័យជលផលសមុទ្រ និងការធ្វើបច្ចុប្បន្នភាពព្រៃកោងកាង ព្រមទាំងជំរុញការលើក​កម្ពស់ខ្សែច្រវាក់តម្លៃ និងទីផ្សារផល ផលិតផលជលផលសមុទ្រ ដោយ​​បង្កើនកិច្ចសហការ យ៉ាងជិតស្និតជាមួយក្រសួង ស្ថាប័ន​ពាក់​ព័ន្ធ ដៃគូអភិវឌ្ឍ និងវិស័យឯកជន សំដៅបន្តធានានិរន្តរភាព​ធនធាន​ជលផល និងរួមចំណែកកាន់តែប្រសើរក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here