លោកឧកញ៉ាតាំង គួងហាវជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាភិបាលសមាគមថ្មក្រានីតកម្ពុជា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ឧកញាំតាំង គួងហាវបានជាប់ឈ្មោះជាប្រធានក្រុមប្រឹក្សាភិបាលសមាគមថ្មអារកម្ពុជា ខណៈសន្និបាតសមាគមបានសម្រេ​ចប្តូរឈ្មោះសមាគមនេះ មកជាសមាគមថ្មក្រានីតកម្ពុជាជំនួសវិញ។

ពិធីនេះបានប្រារពធ្វើនៅក្រសួងរ៉ែ និងថាមពល ដោយមានការអញ្ជើញចូលរួមជាអធិបតីពីលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម និងមន្រ្តីពាក់ព័ន្ធ។

សន្និបាតនេះក៏មានការចូលរួមផងដែរ ពីសំណាក់មន្ត្រីពាក់ព័ន្ធនៃក្រសួងរ៉ែ និងថាមពល តំណាងក្រសួង ស្ថាប័ន តំណាងក្រុមហ៊ុនឯកជនពាក់ព័ន្ធក្នុងវិស័យថ្មអារ និងអ្នកពាក់ព័ន្ធជាច្រើនផងដែរ។​

ជាលទ្ធផលនៃការបោះឆ្នោត ឧកញ៉ា តាំង គួងហាវ ត្រូវបានសមាជិក នៃសមាគមផ្តល់ទំនុកចិត្ត បោះឆ្នោតជាប់ជាប្រធានក្រុមប្រឹ​ក្សាភិបាលសមាគមថ្មអារកម្ពុជាអាណ្ណត្តិទី១ ជាផ្លូវការ អមដោយអនុប្រធាន២រូប និងសមាជិកក្រុមប្រឹក្សាភិបាល ៣រូបផ្សេងទៀតផងដែរ។

សមាគមថ្មអារកម្ពុជា ត្រូវបានផ្លាស់ប្តូរឈ្មោះថ្មីដែលដំបូងសមា​គមនេះមានឈ្មោះថា សមាគមថ្មក្រានីតកម្ពុជា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here