ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ នៅទីបំផុត The Palm តម្លៃវិនិយោគ១១០លានដុល្លារអាមេរិកបានប្រកាសលក់ជាផ្លូវការហើយ ចាប់តាំងពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧កន្លងមកនេះ។
គំរោងលំនៅដ្ឋានបែប Resort ប្រណីតមិនធ្លាប់មាននោះទេ នៅក្នុងប្រទេសកម្ពុជា ដោយសារតែគម្រោងនេះមានលក្ខណៈពិសេស និងជាគំនិតរចនាដំបូងរបស់អ្នកអភិវឌ្ឃន៏សិង្ហបុរី។
-->
យោងតាមព៌តមានពីក្រុមហ៊ុនដែលទទួលបានសិទ្ឋលក់គំរោងនេះបានឲ្យដឹងកាលពីថ្ងៃទី១៦ ធ្នូនេះថា គម្រោងបុរីលំនៅដ្ឋាន The Palm ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ចម្ងាយប្រមាណ៤គីឡូម៉ែត្រ ពីគល់ស្ពានព្រះមុនីវង្ស ដែលតភ្ជាប់រហូតដល់មាត់ទន្លេ ក្នុងភូមិក្តីតាកុយសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដ៏ប្រណីតប្លែកពីគេ មិនធ្លាប់មាននៅកម្ពុជា ដោយមានការសហការជាមួយដៃគូវិនិយោគមកពីប្រទេសសិង្ហបុរី។
គម្រោងនេះនឹងចាប់ផ្តើមដំណើរការសាងសង់ ជាផ្លូវការនៅដើមឆ្នាំ២០១៨នេះហើយ ដែលនឹងចំណាយទុនវិនិយោគសាងសង់ប្រមាណ១១០លានដុល្លារអាមេរិក។ គម្រោងអភិវឌ្ឍន៍ បុរី ឌឹផាម នឹងមានការសាងសង់វីឡាកូនកាត់ Clusters ចំនួន ២០៤វីឡា ជាលក្ខណៈបឹងកាឡូ ១៦វីឡា និងមានកន្លែងចតអូប័រ ជាពិសេស សម្រាប់អ្នកដែលទិញវីឡាបឹងកាឡូ។ ហើយវីឡាទាំងអស់សុទ្ធតែអាចមើលឃើញផ្ទៃទន្លេ ហើយផ្ទះនិមួយៗមានជណ្តើរយន្តផងដែរ។

បន្ទាប់ពីទទួលបានភាពជោគជ័យ និងមានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន ដែលជាអថិតិជននៅក្នុងគម្រោងអគារលំនៅដ្ឋាន ខុនដូរខ្ពស់ទំនើបៗនៅក្នុងទីក្រុងភ្នំពេញកន្លងមក នៅពេលនេះដែរ លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលប្រ៊ីដ គ្រុប កំពុងចាប់ផ្តើមគម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋានដ៏ប្រណីតមួយទៀតនៅតាមមាត់ទន្លេ។
លោកឧកញ៉ាបន្តថា គម្រោង The Palm នេះ សាងសង់នៅលើផ្ទៃដីចំនួន ៣,៧ហិកតា។ គម្រោងនេះខុសប្លែកពីគម្រោងទី១ និងគម្រោងទី២ ដែលក្រុមហ៊ុន វើល ប្រ៊ីដ បានអភិវឌ្ឍសាងសង់រួចមកហើយ ដូចជា គម្រោងអគារពាណិជ្ជកម្ម និងលំនៅដ្ឋានកម្ពស់៤៥ជាន់ The Bridge និងអគារពាណិជ្ជកម្មលំនៅដ្ឋាន សណ្ឋាគារ ដែលមានឈ្មោះថា The Peak។ ហើយគម្រោងទាំងពីរនេះ ទទួលបានការគាំទ្រនិងមានភាពជោគជ័យយ៉ាងខ្លាំង។

លោកឧកញ៉ា សៀ ឫទ្ធីអគ្គនាយកក្រុមហ៊ុន World Bridge Groupបានថ្លែងថា មូលហេតុដែលលោកសម្រេចចិត្តអភិវឌ្ឍបុរីលំនៅដ្ឋាន The Palm នៅតំបន់នោះ ដោយសារតែមើលឃើញថា តំបន់នោះមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អ ផ្លូវជាតិធំទូលាយ មានស្ពានពីរតភា្ជប់ និងទីតាំងអភិវឌ្ឍន៍នៅជិតមាត់ទន្លេ ដែលបង្កលក្ខណៈពិសេសសម្រាប់ការអភិវឌ្ឍគម្រោងលំនៅដ្ឋាន ឌឹ ផាម នេះ ឲ្យក្លាយជា រីស៊ត ដ៏ប្រណីតនៅកណ្តាលទីក្រុងភ្នំពេញ៕
តើអាចទាក់ទងព៌តមានទាក់ទងនឹងការលក់គំរោងនេះ តាមរយៈណា? អតិថិជនអាចសាកសួរពត័មានលំអិត និង ទំនាក់ទំនងផ្នែកលក់ 067 / 070 / 085 787 888។
លោកឧកញ៉ាសៀ រិទ្ឋីបានបញ្ជាក់ថា “អ្វីដែលខ្ញុំធ្វើគឺត្រូវតែទទួលបានជោគជ័យ បើមិនជោគជ័យខ្ញុំមិនធ្វើនោះទេ”៕
