អ្នកជំនាញជប៉ុនបង្ហាញពីភាពបទពិសោធន៍នៃការអភិវឌ្ឈទីក្រុង ដើម្បីប្រែក្លាយទីក្រុងសៀមរាបជា Smart City

0

ដោយៈ ម៉ាលីនណា

សៀមរាបៈ ក្រុមអ្នកជំទាញJICA ចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍទីក្រុង តាមរយៈសិក្ខាសាលាស្វែងយល់ ពីគំរូទីក្រុងឆ្លាតវៃរបស់ទីក្រុងអូកាហ្សាគិ នៃប្រទេសជប៉ុន។

ក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្ដសៀមរាប និងក្រុមអ្នកជំនា​ញJICAនៃប្រទេសជប៉ុន នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានបើកវគ្គសិក្ខាសាលាស្ដីពី ការស្វែងយល់ពីគំរូទីក្រុងឆ្លាតវៃ នៃទីក្រុងអូកាហ្សាគិ នៃប្រទេសជប៉ុន។

សិក្ខាសាលានេះធ្វើឡើង ក្នុងគោលបំណងចែករំលែកបទពិសោ​ធន៍រវាងគ្នានិងគ្នា ពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ជប៉ុន ដោយសិក្ខានេះធ្វើឡើងក្រោមអធិបតីភាព លោ​ក​យុន លីនណេ អភិបាលរងខេត្ដ លោក មីយ៉ាកេ ស៊ី្ហគេកិ ប្រធានទីប្រឹក្សានៃក្រុមជំនាញJICA និងមានការចូលរួមពីតំណាងប្រតិភូជប៉ុន តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ។

លោក យុន លីនណេ អភិបាលរងខេត្ដមានប្រសាសន៍ថា  តាមរយៈសិក្ខានាពេលនេះ គឺជាប្រធានបទ ដែលត្រូវបានគេប្រើប្រាស់នៅលើពិភពលោក ខណ:ដែលខេត្ដសៀមរាប កំពុងបន្ដមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស តម្រូវការក្នុងការដោះស្រាយ ការកកស្ទះចរាចរណ៍ បង្កើនសុវត្ថិភាពដល់ប្រជាជន និងភ្ញៀវទេសចរ និងកែលម្អការគ្រប់​គ្រងទេសចរណ៍ និងវិធីសាស្រ្តជំរុញដោយទិន្នន័យ ប្រកបដោ​យប្រសិ​ទ្ធភាពភាព។

លោកបន្ដថា ចំពោះគោលគំនិតនៃទីក្រុងឆ្លាតវៃ នឹងបង្ហាញពីក្ដីប្រាថ្នារួមមួយ ក្នុងការប្រើប្រាស់នវានុវត្តន៍បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិត សម្រាប់ប្រជាពលរដ្ឋទាំងអស់ ស្របជាមួយគ្នានេះក៏លើកកម្ពស់និរន្ដរភាពបរិស្ថាន និងភាពធន់យូរអង្វែងផងដែរ។

លោកបន្ថែមថា គម្រោងទីក្រុងឆ្លាតវៃអូកាហ្សាគោ នៃប្រទេសជប៉ុន មិនត្រឹមតែប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេ ប៉ុន្ដែផ្ដោតសំខាន់លើការបង្កើនគុណភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងការដោះស្រាយបញ្ហាក្នុងក្រុង និងបំពេញកាតព្វកិច្ច សម្រាប់មនុស្សជំនាន់ក្រោយ។

លោករំពឹងថាសិក្ខាសាលានេះ នឹងបានផ្ដល់ជាចំណេះដឹង និងធាតុចូលដល់អ្នកចូលរួមទាំងអស់ អាវសិក្សារៀនសូត្រ និងស្វែងយល់បន្ថែមអំពីគោលគំនិតក្នុងការអភិវឌ្ឍទីក្រុងឆ្លាតវៃ។

លោក មីយ៉ាកេ ស៊ី្ហគេកិ ប្រធានទីប្រឹក្សាក្រុមអ្នកជំនាញJICA បានឲ្យដឹងថា ការសិក្សាបទពិសោធន៍ ដែលធ្លាប់អនុវត្ដន៍ក្នុងការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ នៃប្រទេសជប៉ុន គឺពិតជាមានសារៈសំខាន់សម្រាប់ជាគំរូ ដល់ខេត្ដសៀមរាប ក្នុងការអភិវឌ្ឍក្រុងសៀមរាបឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។

លោកបន្ដថា កាលពីដើមឆ្នាំ២០២២JICA បានផ្ដល់នូវសៀមរាបsmart city ដែលក្នុងគម្រោងនេះផងដែរ បានបង្ហាញពីគោលនយោបាយផ្សេងៗជាច្រើន ដើម្បីដោះស្រាយបញ្ហាទីក្រុង និងអភិវឌ្ឍន៍ទីក្រុងសៀមរាប។

ដោយសិក្ខាសាលានាថ្ងៃនេះ នឹងធ្វើការបង្ហាញលម្អិត ដែលនឹងធ្វើការសិក្សាលើគំនិតគំនិតផ្ដួចផ្ដើមទាំងអស់ ក្នុងការអភិវឌ្ឍទីក្រុងឆ្លាតវៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here