ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអង្គការលំនៅឋានមនុស្សជាតិកម្ពុជា (Habitat For Humanity Cambodia) បានសហការគ្នា ដើម្បីរៀបចំអនុវត្តគម្រោងរួមគ្នា។
គម្រោងរួមគ្នានេះ មានចំនួន៤គម្រោងរួមមាន – គម្រោងទី១៖ ការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការរៀបចំផែនការ និងអនុវត្តសកម្មភាពលំនៅឋានសង្គម ដែលនឹងផ្តល់ផលចំនួន១២ ០០០ ផ្ទះ/គ្រួសារ។
– គម្រោងទី២៖ គម្រោងលើកកម្ពស់គុណភាពជីវិត សម្រាប់ប្រជាពលរដ្ឋរស់នៅសហគមន៍ សំណង់បណ្តោះអាសន្ន ដែលនឹងផ្តល់ផលផ្ទាល់ចំនួន២៥០០ផ្ទះ/គ្រួសារ។
-គម្រោងទី៣៖ គម្រោងវិថីឆ្ពោះទៅរកជីវិតថ្មីដោយសង្ឃឹម ដែលនឹងផ្តល់ផលផ្ទាល់ចំនួន៣០០ផ្ទះ/គ្រួសារ។
-គម្រោងទី៤៖ លំនៅឋានតម្លៃសមរម្យ សម្រាប់គ្រួសារមានប្រាក់ចំណូលទាប ដែលនឹងផ្តល់ផលផ្ទាល់ចំនួន ២០០ ផ្ទះ/គ្រួសារ។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពលោកឧបនាយកនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងតំណាងមន្រ្តីអង្គការ Habitat For Humanity Cambodia៕







