លោកស្រីតាំង ហួរប្រាប់ពីទីតាំងអចលនទ្រព្យ ដែលទីផ្សារអចលនទ្រព្យនៅមានការទិញ លក់សកម្មជាងគេ

0

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ អគ្គនាយិកាក្រុមហ៊ុនAmatak Property Service, Co, Ltd លោកស្រីតាំង ហួរបានបង្ហើបពីទីតាំងដែលសកម្មភាពទិញ លក់អចលនទ្រព្យនៅតែមានសកម្មភាព។

លោកស្រីបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីដើមសប្តាហ៍នេះថា តំបន់ជាយក្រុងភ្នំពេញ នៅតែមានសកម្ម​ភាពទិញ លក់ខ្លះៗ ​សម្រាប់អចលនទ្រព្យដែលមានតម្លៃក្រោមទីផ្សារ និងទីតាំងល្អៗ ដែលអាចបង្កើតអាជីវកម្មឬរកចំណូលបាន។

លោកស្រីបន្តថា “តំបន់ភាគខាងត្បូងរាជធានីលើផ្លូវ៦០ម៉ែត្រ ផ្លូវ៨០ម៉ែត្រ ជុំវិញព្រលានយន្តហោះថ្មី ពិសេសស្រុកស្អាង មានសកម្មភាពទិញលក់”។ លោកស្រីបន្តថា អ្នកខ្លះទិញយកចំណេញ និងទុកអភិវឌ្ឍន៍គំរោងរបស់ពួកគេនាពេលអនាគត”។

ការអភិវឌ្ឍន៍ និងបើកដំណើរការព្រលានយន្តហោះអន្តរជាតិតេជោ បាននិងកំពុងធ្វើឲ្យតំបន់នេះ មានសកម្មភាពអភិវឌ្ឍន៍យ៉ាងរសរវើក ជាមួយសកម្មភាពអភិវឌ្ឍន៍បុរីមួយចំនួន ក៏ដូចជា ផែនការសកម្មភាពលេចធ្លោមួយចំនួនទៀត បាននិងកំពុងអភិវឌ្ឍន៍ដោយអ្នកវិនិយោគជាតិ អន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here