ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោករស់ សាលីន បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ លើការរៀបចំ “ផែនទីបង្ហាញផ្លូវសម្រាប់ការរៀបចំ បទដ្ឋានបច្ចេកទេសម្រាប់ប្រសិទ្ធភាពថាមពលសំណង់អគារ”។
កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងដៃគូសហការរួមមាន UNESCAP Energy Lap CARB និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៕








