ក្រសួងកំពុងគៀងគរក្រុមហ៊ុនឯកជនចូលរួមដាំស្មៅ និងចិញ្ចឹមគោយកទឹកដោះលើទំហំដី៨០០ហិកតា

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រសួងកសិកម្ម កំពុងនឹង​រៀប​ចំ​កៀងគរក្រុមហ៊ុន ក៏ដូចជាអ្នកវិនិយោគ ដើម្បីអភិវឌ្ឍន៍លើផ្ទៃដីប្រមាណ៨០០ហិកតា នៅក្នុង​ខេត្តកំពង់ឆ្នាំង។

ព័ត៌មាននេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំ ដឹកនាំដោយលោកម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ កិច្ចប្រជុំនេះធ្វើឡើង ដើម្បី​ពិភាក្សា​លើការរៀបចំផែនការផលិតកម្មសម្រាប់ការដាំស្មៅ និងចិញ្ចឹម​គោយកទឹកដោះ នៅខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំដែលធ្វើឡើង នៅទីស្តីការក្រសួងកសិកម្ម មានការចូលរួមពី​លោកកៅ ផល លោកផេង គីមស្រ៊ុន អនុរដ្ឋលេខាធិការ ថ្នាក់​ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និង​ផលិត​កម្ម​សត្វ រដ្ឋបាលព្រៃឈើ តំណាងអង្គភាពពាក់ព័ន្ធក្រោម​ឱវាទ​ក្រសួង ព្រមទាំងមានការចូលរួមពី តំណាងក្រុមហ៊ុន ដែលមាន​បំណង​វិនិយោគលើដី ទីតាំងស្ថានីយ៍ដាំឈើម្សៅក្រដាស ស្ថិតក្នុ​ងស្រុក​សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រួមមានក្រុមហ៊ុន ឌីភី ម្ចាស់​ចម្ការ ឯ.ក ក្រុមហ៊ុន Perpetual Green Development  (Cambodia) ​Co., Ltd និងក្រុមហ៊ុន CPFM Dairy & Food Co., Ltd។

គោលបំណងនៃកិច្ចពិភាក្សា ដើម្បីរៀបចំផែនការអភិវឌ្ឍន៍តំបន់​ស្ថានីយដាំឈើ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង សម្រា​ប់​ការ​ដាំស្មៅ និងចិញ្ចឹមគោយកទឹកដោះ ដែលបច្ចុប្បន្ននេះកំពុងតែ​មាន​តម្រូវការទឹកដោះគោ សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការរបស់ប្រជា​ពល​រដ្ឋ។

ហេតុនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងនឹង​រៀប​ចំ​កៀងគរក្រុមហ៊ុន ក៏ដូចជាអ្នកវិនិយោគ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា លើផ្ទៃដីប្រមាណ៨០០ហិកតា។ ជាលទ្ធផលនៃកិច្ចប្រជុំក្រសួងបាន​លើក​ទឹកចិត្ត​ក្រុមហ៊ុនដើម្បីអភិវឌ្ឍន៍នៅតំបន់នោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here