រដ្ឋាភិបាលប្តេជ្ញាបោសសម្អាតអ្នកប្រើប្រាស់ស៊ីមកាតគ្មានអត្ត សញ្ញាណបណ្ណឱ្យអស់

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនា​គមន៍ បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការលុបបំបាត់រាល់ការប្រើប្រាស់ស៊ីមកាត (SIM Card) ដែលមិនមានភ្ជាប់អត្តសញ្ញាណបណ្ណ ដើម្បីលុបបំបាត់ភាពអសកម្មនានា ជាពិសេសករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលកំពុងបង្កហានិភ័យដល់សង្គម។

លោកជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនា​គមន៍ បានអះអាងថា នៅពេលខាងមុខដ៏ខ្លីនេះ កម្ពុជានឹងលែងមានអ្នកប្រើប្រាស់ស៊ីមកាត ដោយគ្មានអត្តសញ្ញាណបណ្ណទៀតឡើយ ពោលគឺយន្តការបោសសម្អាតនេះ នឹងត្រូវបញ្ចប់យ៉ាងយូរត្រឹមខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។

លោកបានថ្លែងបែបនេះ ក្នុងសិក្ខាសាលាសភាស្តីពី “ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រអភិបាលកិច្ច វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា”កាលពីសប្តាហ៍មុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here